adverise with khmeread B84c1804 c356 47a3 a908 241ca92edb6f

ព័ត៌មាន​បន្ថែម​ស្តីពី​ការចាប់​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ចំនួន​៤​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​ចោមចៅ​ចាប់បាន ក្នុងខណៈ​ពេលដែល​ពួកគេ កំពុងស្ថិត​នៅក្នុង​បន្ទប់ ផ្ទះជួល​មួយកន្លែង​ដោយ​ដកហូត​បាន គ្រឿងញៀន​២​កញ្ចប់ រួមជាមួយ​ដាវ​១​ដើម​។​

    មិនតែប៉ុណ្ណោះ​នៅក្នុងពេល​ចាប់​នោះ មាន​ជន​ម្នាក់​បាន​ព្យាយាម តដៃ​ដ​ម្បី​រំដោះខ្លួន ប៉ុន្តែ​ត្រូវ​ប៉ូលិស ប្រើ​ធម៌​ក្ដៅ​វិញ​ទើប​ចាប់បាន រីឯ​ម្នាក់ទៀត​បាន​សំពះអង្វរ​ប៉ូលិស ដោយ​និយាយថា រូបគេ​ស្ថិតនៅ​ទីនោះ​សុំ​គេ ជ្រក​ភ្លៀង​មិនដែល​ស្គាល់ ម្ចាស់​បន្ទប​នោះឡើយ​។​ ទោះបីជា​បែបណា​ខណៈនោះ ជន​ខាងលើ​ត្រូវបាន ប៉ូលិស​នាំខ្លួន​ទៅធ្វើ​ការសាកសួរ នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំងអស់​។​

    ការចុះ​បង្ក្រាប​ក្រុម​គ្រឿងញៀន​នោះ បាន​ធ្វើឡើង​ក្នុងខណៈពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​ខ្លាំង កាលពី​វេលា ម៉ោង​២ ​និង​៥០​នាទី រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ផ្ទះជួល​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ប៉ូលិស​ចាប់ខ្លួន​នោះ ១, ឈ្មោះ សាន ផល្លា អ​យុ​៣២​ឆ្នាំ មុខរបរ​នេសាទ​ត្រី ស្នាក់នៅ​ក្នុងភូមិ ត្រពាំង​ទួល សង្កាត់​កំបូល​ជននេះ​បាន​បាន​លើកដៃ​សំពះអង្វរ​ប៉ូលិស​កុំ​ឱ្យ​ចាប់ខ្លួននិយាយថា ខ្លួន​ធ្លាប់​ជក់​គ្រឿងញៀន​ម្ដងម្កាល ប៉ុណ្ណោះ​ និង​មិនដែល​ធ្លាប់​ស្គាល់​ជន​៣​នាក់​ទៀត​ទេ ហើយ​ខ្លួន​បាន​យក​កុំព្យូទ័រ​១​គ្រឿង ទៅ​លក់​ដោយសារ​មេឃ​ភ្លៀង​ខ្លួន​បាន ទៅសុំ​បន្ទប់​ខាងលើ​ជ្រក​ភ្លៀង, ២,​ឈ្មោះ ម៉េង មករា ហៅ ដូង អាយុ​១៨​ឆ្នាំ​មុខរបរ​លក់ ទឹកកក​នៅក្នុង​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះរ​ទះ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ទីលំនៅ​ក្នុង នៅ​ភូមិ​កំរៀង សង្កាត់​កន្ទោក ខណ្ឌ​ណោ​ធិ៍​សែន​ជ័យ, ៣,​ឈ្មោះ ចាន់ នី អាយុ​៣១​ឆ្នាំ​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន និង​សង្ស័យថា មានការ​ជួញដូរ​ផងដែរ និង​៤,​ឈ្មោះ ជួន សីហា អាយុ​២២​ឆ្នាំ ជននេះ​បាន​ព្យាយាម​តដៃ​ជា មួយ​កម្លាំង​និង​បម្រុង​រត់គេចខ្លួន ហើយ​ដោយមាន​គ្រោះថ្នាក់ ប៉ូលិស​បាន​ប្រើ​ធម៌​ក្ដៅ ខ្លះ​ជាន់​ខ្លះ​ចាប់ ហើយ​ប៉ូលិស​ចំនួន​៣​នាក់ ទើប​អាច​ចាប់​ជន​នោះ​ជាប់។​

    បន្ទាប់មក​ជនសង្ស័យ ត្រូវបាន​នាំទៅ​សាកសួរ​នៅ ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់