adverise with khmeread Untitled 1

អ្នកស្រាវជ្រាវ​រកឃើញ​ថា​រូងភ្នំ​ដ៏​វែង​បំផុត​របស់​ចិន​គឺ​វែង​ជាង​ការគិត​ទៅទៀត​

    ​ក្រុម​អ្នកស្រាវជ្រាវ​រូងភ្នំ​ចិន និង​បារាំង ឬ​ហៅ​បាន​ថា​អ្នកជំនាញ​រូងភ្នំ បាន​រកឃើញថា​ចិន​មាន​រូងភ្នំ​វែង​ជាងគេ​បង្អស់ ដែលមាន​បណ្ដោយ​ប្រវែង ១៨៦ គីឡូម៉ែត្រ និង​ទទឹង ២៥ គីឡូម៉ែត្រ​ឯណោះ​។​

​    ​អ្នកស្រាវជ្រាវ​ទាំងអស់​បាន​ចូលរួម​បេសកកម្ម​មួយ​នេះ​កាលពី​ថ្ងៃទី ១៦ ដល់ ២៨ ខែមេសា​នៅ​រូងភ្នំ Shuanghe ក្នុង តំបន់ Wequan ទីក្រុង Suiyang ភាគខាងត្បូង​ខេត្ត Guizhou ប្រទេស​ចិន​។​

​    ​ពួកគេ​ក៏បាន​រកឃើញ​ហ្វូ​ស៊ី​ល​ឆ្អឹង​សត្វ​ធំៗ​នៅ ១៣ កន្លែង​ក្នុង​រូងភ្នំ​នេះ​ផងដែរ​។ ពួកវា​ភាគច្រើន​គឺជា​ឆ្អឹង​របស់​សត្វ​ខ្លាឃ្មុំ​យក្ស ខណៈ​ឆ្អឹង​ផ្សេងទៀត​រួមមាន​ឆ្អឹង​ខ្លាឃ្មុំ​ធម្មតា និង​គ្រោងឆ្អឹង​ដំរី​។​

​    ​រូងភ្នំ​នោះ​គឺជា​រូងភ្នំ​ថ្មកំបោរ​ដែល​មានន័យថា​វា​បង្កើតឡើង​ដោយ​ការ​រលាយ​នៃ​ថ្ម​ដែល​អាច​រលាយ​បាន និង​ត្រូវបាន​រកឃើញ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០​។ រូងភ្នំ​នេះ​ធំ​ជាង​ការរកឃើញ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ចិន​និង​បារាំង​ពីដំបូង​ដល់​ទៅ ១០ ដង​ឯណោះ​។

    ​ហើយ​ពួកគេ​បាន​រកឃើញ​មាន​ច្រកចូល​រូងភ្នំ​នេះ​ដល់​ទៅ​ជាង ២០៣ មាត់​រូង​៕

adverise with khmeread
ប្រភព៖ cctv

អ្នកនឹងចូលចិត្ត

មតិយោបល់