adverise with khmeread B723c274 ba93 4803 97ec 96e51c16081d %281%29

លួច​ម៉ូតូ​បានសម្រេច​...​តែ​គេច​មិន​រួច​ពី​ខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃទី១៩​ កក្កដា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៤ ​និង​១០​នាទី​ទាបភ្លឺ ពីបទ​លួច​ម៉ូតូ នៅ​ចំណុច​មុខផ្ទះ​លេខ​៣៣ ភូមិ​២ ផ្លូវ​១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ  រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ ម៉ៅ សុភា​ ហៅ វ៉ែន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ  មុខរបរ និង​ស្នាក់នៅ​មិន​ប្រាកដ (​ឃាត់ខ្លួន​បាន​)​ និង​២-​ឈ្មោះ ​ស៊ឹ​ង ភេទ​ប្រុស ​អាយុ​ប្រ​ហែល​៣២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ និងស្នាក់នៅ​មិន​ប្រាកដ (​គេចខ្លួន​)​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ សំ ដេ  ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ភោ​នី​យ​ដ្ឋា​ន​ទន្លេសាប ស្នាក់​នៅផ្ទះ​លេខ​៣២E3 ភូមិ​៧ ផ្លូវ​១៤៨ ស ង្កា​ត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    វត្ថុតាង​ចាប់យក​បាន​៖ ១-​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ពណ៌ខ្មៅ ស៊េរី ២០០៩ ពាក់​ផ្លាកលេខ ភ្នំពេញ 1AD-6796 ដែលមាន​លេខ​តួ​+ ម៉ាស៊ី​ន​ ND125ME-8366132 ចំនួន​មួយគ្រឿង​ជា​របស់​ជនរងគ្រោះ​បានប្រគល់​ឱ្យ​ជន​រង គ្រោះ​វិញ​ហើយ និង​២-​ម៉ូតូ​ម៉ាក ​Step ពណ៌​ខ្មៅ ពាក់ស្លាកលេខ ​1CE-0188 ជារ​បស់ជនស​ង្ស័យ​ឈ្មោះ​ ស៊ឹ​ង ម្នាក់ទៀត​ដែល​បាន​គេច​ខ្លួន​បាត់ (​ជិះ​គ្នា​០២​នាក់​ធ្វើ​សកម្មភាព​) ​ដែលមាន​លេខ​តួ​+​ម៉ា​ស៊ីន ​F47 77-TH552444, ៣-​កូនសោ​មាត់​ចំនួន​០២ ក្នុងនោះ​មាន សោលេខ​១០ ចំនួន​មួយ និង​លេខ​៨ ចំនួន​មួយ, ៤-​ដង្កាប់​ចំនួន​ពីរ​មាន​តូច​មួយ​និង​ធំ​មួយ, ៥-​ទួណឺវិស​ធំ​ចំនួន​មួយ, ៦-​កូនសោទីប​លេខ​៨​ចំនួន​មួយ, ៧-​កូនសោ​សំរាប់​ចាក់​ម៉ូតូ​សង់​សេ ១២៥ ពណ៌​ខ្មៅ ចំនួន​មួយ ​និង​៨-​កាបូបស្ពាយ ពណ៌​ខ្មៅ សំរាប់​ដាក់ សមភារៈ​វើ​សកម្មភាព​លួច​ម៉ូតូ​ចំនួន​មួយ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ​ដើម្បី​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​នៃ​ច្បាប់​៕

adverise with khmeread

មតិយោបល់