adverise with khmeread C92ed79d c900 43f3 983e 6cc3ea6c0f60

យុវជន​ស្ទាវ​ពីរ​ក្រុម​វាយ​គ្នា​ទៅវិញទៅមក​តាមផ្លូវ​អាវុធហត្ថ​ក្របួច​បាន​៦នាក់

    ភ្នំពេញ ៖ ក្រុមស្ទាវ​ឈាមរាវ​ពីរ​ក្រុម​បាន​ដេញ​វាយ​គ្នា​ផ្អើល​គេឯង​បង្ក​ឱ្យ​ភាគី​ម្ខាង​ត្រូវ​ម្ខាង​ទៀត​ជិះ​ម៉ូតូ​មក​បុក​រងរបួស​បាក់ជើង​ម្ខាង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែល​ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៣​ទៀបភ្លឺ​ថ្ងៃទី​១៩ ​ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុច​តាម​បណ្ដោយ​ផ្លូវ១៩៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​យុវជន​ស្ទាវ​ពីរ​ក្រុម​ដេញ​វាយ​គ្នា​ដូច​រឿង​ហុងកុង​ទៅវិញទៅមក​យ៉ាង​អនាធិបតេយ្យ​តាម​​ដង​ផ្លួ​វ​។​

    ខណៈពេលដែល​កម្លាំង​អាវុធហត្ថ​ស៊ី​វិល ​ដែល​ប្រចាំការ​នៅ​ម្ដុំ​នោះ​ឃើញ​សកម្មភាព​ផ្ទាល់​ហើយក៏ទាក់ទង​មក​កម្លាំង​បន្ថែម​ ដើម្បី​មក​អន្តរាគមន៍​គ្រប់​ស្ថានការណ៍​។ ពេលនោះ​កម្លាំង​បាន​ឃាត់​បាន​មនុស្ស​6​នាក់​និង​ម៉ូ​​តូ​បី​គ្រឿង​យកទៅ​សាកសួរ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ខាង​បង្ក​មាន​គ្នា៥​នាក់​ពីរ​ម៉ូតូ​មានឈ្មោះ​ដូចជា ខៀវ សុធី​ន អាយុ១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​នៅ​ម្ដុំ​ទឹកថ្លា​, ទី​ពីរ​ឈ្មោះ សុខុន វី​ផា អាយុ​១៨ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ផ្សារ​ទឹកថ្លា និង​ទី​បី​ឈ្មោះ ​ទូច លី​ទីន អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ហើយ​និង​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​អាយ​ខន​ពណ៌​ទឹកសមុទ្រ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AK 6062 និង​មួយគ្រឿង​ទៀត​ម៉ាក​គុប​គ្មាន​ស្លាក​លេខ។​

    ចំណែកឯ​ម្ខាង​ទៀត​មាន​គ្នា​បីនាក់​មានឈ្មោះ សុ​វណ្ណា រិ​ទ្ធ អាយុ​២៦​ឆ្នាំ មុខរបរ​អ្នក​ចាក់​ភ្លេង​នៅក្នុង​ក្លឹប​ម៉ូ​ណា​កូ ស្នាក់នៅ​ម្ដុំ​ចោមចៅ, ទី​ពី​រ-​ឈ្មោះ កែវ សៀង​ហេង អាយុ២៤​ឆ្នាំ សិស្ស ស្នាក់​ម្ដុំ​ផ្សារ​ដី​ហុយ និង​ទី​បី​-​ឈ្មោះ ប៉ុល សាវ​ឌី អាយុ១៩ឆ្នាំ មុខរបរ អ្នក​ចាក់​ភ្លេង​នៅ​ Relax ស្នាក់នៅ​ផ្ទះជួល​ម្ដុំ ផ្លូវ​សូ​ឡា និង​ម៉ូតូ​របស់​ពួកគេ​ពីរ​គ្រឿង​ទៀត​មាន​ម៉ាក ហុងដា​ឌ្រី​ម​ព​ណ៌ខ្មៅ​គ្មាន​ស្លាក​លេខ​ និង​មួយគ្រឿង​ទៀត​ម៉ាក យ៉ាម៉ាហា​និ​ន​ចាព​ណ៌​ត្រួយ​ចេក​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CD 4041។​

    តាម​សម្ដី​ខាង​បង្ក​បានឱ្យដឹងថា ក្រុម​គេ​មាន​គ្នា​ប្រាំ​នាក់​ពីរ​ម៉ូ​តូ​ទើបតែ​ចេញមក​ពី​ក្លឹប​ប្លូ​ហ្សូ​ន​ ហើយ​ពេល​គេ​ជិះ​តាម​ផ្លួ​វ​ក៏មាន​ភាគី​ម្ខាង​ទៀត​មាន​គ្នា​បីនាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បាន​ជិះ​បង្ហោះ​មុខ​គេ​ហើយ​រហូតដល់​ចំណុចកើតហេតុ​តាមផ្លូវ​ខាងលើ​នោះ​ក្រុម​ខាងលើ​នោះបាន​ឈរ​ចាំ​គេ​នៅខាងមុខ​ហើយ​បាន​កាន់​ដុំថ្ម​មានបំណង​ចង់វាយ​ក្រុម​របស់គេ​។​

    ពេលនោះ​ពួកគេ​ក៏​ឈប់​ហើយ​សួរថា​មានរឿង​អី​បង​បានកា​ក់មុខ​ខ្ញុំ​ហើយ​កាន់​ដុំថ្ម​យ៉ាងនេះ​ពេលនោះ​ពួកគេ​បាន​រត់​មក​វាយ​ក្រុម​របស់ខ្លួន​រហូតដល់​ភ្លើងស្តុប​ផ្សារ​ដី​ហុយ​។ ភ្លាមនោះ​ពូកគេ​ក៏បាន​លើកគ្នា​រត់​ដេញ​វាយ​ខាង​ក្រុម​មាន​គ្នា​បីនាក់​វិញ​ទៅវិញទៅមក​បណ្ដាលឱ្យ​គ្នា​គេ​ម្នាក់​បាក់ជើង​ម្ខាង​។ ក្រោយមក​ក៏ បាន​ដឹក​តាម​ម៉ូតូ​យកទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ម្ដុំ​នោះ​នេះ​បើតាម​សម្ដី​ក្រុម​ដែលមាន​គ្នា​ប្រាំ​នាក់។​

    បើតាម​សម្ដី​ម្ខាង​ទៀត​បានឱ្យដឹងថា មុនពេល​កើតហេតុ​រូប​ពួកគេ​បំណង​ចេញពី​ក្លឹប​ម៉ូ​ណា​កូ​ទៅ​ក្លឹប ​Relax​ ហើយ​ពេល​ជិះ​តាម​ផ្លួ​វ​ស្រាប់​តែមាន​ក្រុម​ខាងលើ​ជិះ​មក​ដក​ខ្សែក្រវ៉ាត់​វាយ​ពួកគេ​ធ្វើឱ្យពួកគេ​ខឹង​ ហើយ​បាន​ដេញ​វាយ​វិញ​រហូតដល់​ភ្លើងស្តុប​ផ្សារ​ដី​ហុយ​ទើប​ពេលនោះ​ខាង​ក្រុម​គេ​បាន​បក​មក​វាយ​ក្រុម​ខ្លួន​វិញ​រហូតដល់​ដួល​ម៉ូតូ​បណ្ដាលឱ្យ​បាក់ជើង​ក្រុម​គ្នា​គេ​ម្នាក់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​តាម​ម៉ូតូ​របស់​គ្នា​គេ​ទៅ។​

    ក្រោយពី​ធ្វើការ​សាកសួរ​រួចមក​អ្នក​ទាំងអស់​កំពុងធ្វើកា​រ​អប់រំ​និង​ហៅ​ឪពុកម្ដាយ​មក​ធ្វើ​កិច្ចសន្យាធានា​កូនចៅ​យកទៅ​ផ្ទះ​វិញ​៕

adverise with khmeread

មតិយោបល់