adverise with khmeread 22ce552d 1bb4 493a 9f59 2e2b77af0d15

ឃាត់​ជនជាតិ​យួនស្នាក់​នៅ​ខុសច្បាប់​១០​នាក់​

    ភ្នំពេញ ​៖ កម្លាំង​ប៉ូលិស​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ប្រតិបត្តិការ​បន្តធ្វើ​ការឆែកឆេ​រ​រក​ជនជាតិ​បរទេស​ដែល​ចូលមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ និង​ខណ្ឌដូនពេញ ជា​លទ្ធផល​បាន​ឃាត់ខ្លួន​ជនជាតិ​យួន​ប្រុស​ស្រី​ជាច្រើន​អ្នក​ផងដែរ។​

    ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៩ ខែ​កក្ដ​ដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក និង​ទីតាំង​មួយកន្លែង​ទៀត​ក្នុង​កំពង់ផែ​ថ្ម តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុ​វ​ត្តិ និង​ផ្លូវ​លេខ​៨០ ភូមិ​១៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​បន្តទៀតថា ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​រួច កម្លាំង​របស់លោក​បាន​រកឃើញ ពលករ​បរទេស ជនជាតិ​យួន​ប្រុស​ស្រី​ជាង​១០​នាក់​។​

    ពាក់ព័ន្ធ​និង​ករណីនេះ​ផងដែរ លោក​ក៏បាន​ធ្វើការ​អំពាវនាវ និង​សុំ​ឱ្យ​ជន​បទេស​ដែល​ស្នាក់នៅ ​និង​ធ្វើការ​សុំច្បាប់ និង​គោរព​ច្បាប់​ប្រទេស​កម្ពុជា​ផង បើ​ពុំ​នោះទេ​ សមត្ថកិច្ច​នឹង​ចាត់វិធានការ​ដោយ​ពុំ​លើកលែង​ឡើយ​។​

    លោក​ឧត្ដមសេនីយ៍ទោ​បាន​បន្ត​បន្ថែមទៀតថា កន្លងមក​លោក​បានធ្វើ​ការអំពាវនាវ​ដល់​ម្ចាស់ រោងចក្រ សហគ្រាស់ និង​សិប្បកម្ម ការដ្ឋាន នានា អស់​ឱ្យ​បញ្ឈប់​ការជួល​កម្មករ​បរទេស​ដែល​ចូលមក​ដោយ ខុសច្បាប់​មក​ធ្វើការ​បន្តទៀត​នៅក្នុង​ការ​រដ្ឋា​ន​ និង​សិប្បកម្មរបស់ខ្លួន បើ​ពុំ​នោះទេ សមត្ថកិច្ច​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ចំពោះ​អ្នក​រឹងទទឹង។​

    យោងតាម​មាត្រា​២៩ ច្បាប់​ស្តីពី​អន្តោរ​ប្រវេសន៍​បាន​ចែងថា ជនបរទេស​ណា​ដែល​គ្មាន​ការអនុញាត ហើយ​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លបលួច លាក់​បន្លំ ឬ ល្បិច​ផ្សេងទៀត​ដែល​ផ្ទុយ​ពីបទ​បញ្ញា​តិ​នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់គុក​ពី ៣​ខែ​ដល់ ៦​ខែ មុននឹង​បណ្តេញចេញ​ត្រូវ​ផ្តន្ទាទោស​ដូចគ្នា​នឹង​ជនល្មើស​ចំពោះ​ជន​ណា​ដែល​ផ្តល់ជំនួយ ឬ ជួយ​លាក់បាំង​ក្នុងការ​បញ្ចូល​ជនបរទេស ដែល​គ្មាន​ការអនុញាត មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

    ឯមន្ត្រី​ភ្ញាក់​ងារ​រាជការ មាន​សមត្ថកិច្ច រូប​ណា ដែលជា​អ្នកសមគំនិត​ឬ ជួយ​សម្រួល​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ខាងលើ​ត្រូវ​ផ្តន្ទាទោស ដាក់គុក​ពី ១​ខែ​ដល់​១​ឆ្នាំ ហើយ​មន្ត្រីរាជការ​មាន​សមត្ថកិច្ច​រូប​ណា ដែល​ធ្វើ​មានការ​ធ្វេសប្រហែស ខ្វះ​ការប្រុងប្រយ័ត្ន ឬ មិន​គោរព​បទបញ្ជា​ត្រូវ​ទទួល​ការផ្តន្ទាទោស ផ្នែក​រដ្ឋបាល​មធ្យោបាយ​សម្ភារៈប្រើប្រាស់​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ត្រូវ​រឹម​អូស​ទុកជា​សម្បត្តិ​រដ្ឋ៕

adverise with khmeread

មតិយោបល់