adverise with khmeread Van persie

Robin Van Persie អាចនឹងត្រឡប់មកកាន់អង់គ្លេសវិញ ក្រោយរដ្ឋប្រហារនៅតួកគី

          ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​ Robin Van Persie ទទួលបានការចាប់អារម្មណ៍ពី​ក្លឹប​ Stoke ហើយក៏ជា​ក្លឹប​ថ្មី​បំផុត​ដែល​ហ៊ាន​ដាក់​សំណើ​សុំផ្ទេរកីឡាកររូបនេះ​ពី​ក្លឹប Fenerbahce។ ក្លឹប Middlesbrough ក៏ចាប់អារម្មណ៍​ចង់​ផ្ទេរខ្សែប្រយុទ្ធ​រូប​នេះផងដែរ ខណៈ​ពួកគេ​ចង់ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ខ្លួន​សម្រាប់​ក្របខណ្ឌPL។

          Persie ​វ័យ​៣២​ឆ្នាំ​បានបង្ហាញចំណាប់អារម្មណ៍​ចង់​ត្រឡប់​មក​កាន់​ក្រប​ខណ្ឌ​ PL​ វីញ ហើយ​មាន​ក្លឹបមួយ​ចំនួន​កំពុង​ពិភាក្សា។​​ ទោះបីជា​យ៉ាងណាប្រាក់​​​​ឈ្នួល​របស់​កីឡាករ​រូបនេះ​នៅតែជា​បញ្ហា។ កីឡាករ​អន្តរជាតិ​ហូឡង់រូប​នេះ​បាន​ញាំញី​ដោយ​សាររបួស​ ប៉ុន្តែ​នៅតែ​អាច​រក​បាន​២២​គ្រាប់​នៅ​ក្នុងការ​បង្ហាញមុខ​៤៨​លើក​កាល​ពីរដូវ​កាល​មុន។ 

          កាល​ពីឆ្នាំ​២០១២​ Persie ត្រូវបានផ្ទេរពី​ Arsenal មក​ក្លឹប Man Utd​ ​ហើយ​កា​រ​ផ្ទេរ​នេះបាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​។ Persie ទទួល​បាន​ជោគជ័យ​ខ្លាំង​ អំឡុង​ពេល​៨​ឆ្នាំ​ជាមួយ​ក្លឹប​ Arsenal ​​ដោយ​រក​បាន​១៣២​គ្រាប់​នៅក្នុងការ បង្ហាញមុខ​២៧៧​លើ​ក​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់