adverise with khmeread Keane and brady

Leicester នឹងប្រើថវិកាដែលលក់ Kante ដើម្បីទិញកីឡាករ Brady និង Keane

          ​ប្រាក់ ៣០​លាន​ផោន ​ដែល​បាន​មក​ពី​ការ​លក់​កីឡាករ N`Golo Kante ទៅ​ឲ្យ​ក្លឹប​​ Chelsea ត្រូវបានក្លឹប Leicester យក​មក​ដេញ​ថ្លៃ​ទិញ​កីឡាករ Robbie Brady និង​កីឡាករ Michael Keane ។

          ក្លឹប Leicester កំពុង​ព្រួយបារម្ភបន្ទាប់ពី​ Kante ច្រានចោល​កិច្ច​សន្យា​ថ្មី​ហើយសម្រេចចិត្តទៅ​ចូល​រួ​ម​ជាមួយ​ក្លឹប​​ Chelsea ដែល​មិនមែនជា​ជើង​ឯក​។ ប៉ុន្តែ​គ្រូបង្វឹក​របស់ Leicester លោក Claudio Ranieri បាន​អះអាង​ថា លោក​នឹង​មិន​រារាំង​កីឡាករ​ដែល​ចង់​ចាក​ចេញ​ទេ។

          លោក Claudio Ranieri បាន​សម្រេចកិច្ចព្រម​ព្រៀង​ផ្ទេរ​កីឡាករ Nampalys​ Mendy ពី​ក្លឹប​ Nice ក្នុងតម្លៃ​១២​លាន​ផោន ដែល​អាចលេងនៅ​តំ​ណែង​បម្រើ​ លោក​ ក៏បាន​ផ្តល់​ឱកាស​ដល់ Mendy ក្នុង​ឋានៈ​ជា​កីឡាករ​វ័យ​ក្មេង​កាល​លោក​ដឹកនាំ​ក្លឹប Monaco ដែល​លោក​ចាប់អារម្មណ៍​​ខ្លាំង។ ហើយ​ឥឡូវ​នេះ​លោក Raneri ចង់​បង្កើន​ការដេញថ្លៃសម្រាប់កីឡាករ Keane របស់​ក្លឹប Burnley និង​កីឡាករ Brady របស់​ក្លឹប Norwich ផងដែរ។

          ទោះបីចាយ៉ាងណា ក្លឹប Leicester កំពុងតែ​ស្ថិតក្រោម​សម្ពាធ​ដោយសារ​ការ​ផ្តល់​កិច្ច​សន្យាថ្មីដល់​កីឡាករ​ឆ្នើមៗដែលត្រូវចំណាយ​​ប្រាក់​ឈ្នួល​ខ្ពស់​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់