adverise with khmeread D5b5ac29 0569 45f6 b093 ba30a47ac6c0

ឃាត់​បុរស​២​នាក់​មាន​ថ្នាំញៀន​មួយកញ្ចប់​ជាប់​ខ្លួន​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដោយ​ដកហូត បាន​ថ្នាំញៀន​១​កញ្ចប់​ និង​ម៉ូតូ​១​គ្រឿង នៅវេលា​ម៉ោង១​យប់ ឈានចូល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បានឱ្យដឹងថា ខណៈ​កម្លាំង​ប៉ូលិស​បាន​សហការ​បន្ត​ដាក់​គោលដៅ​យាមល្បាត​ក៍៏​ប្រទះឃើញ យុវជន ២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ដោយ​គួរ​សង្ស័យ​ទើប​ឃាត់​ដើម្បី​ត្រួតពិនិត្យ បាន​រកឃើញ​ថ្នាំញៀន​ជា​ប្រភេទ ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់ ដែល​ជន​ទាំងនេះ​បាន​លាក់ទុក ជាប់​ខ្លួន​បម្រុង យកទៅ​ជក់​រួមគ្នា​។​

    បន្ទាប់ពី​ឃាត់ខ្លួន​សួរ​នាំ ជន​ត្រូវ​សង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​បាន​ទិញ​គ្រឿងញៀន​នេះ ដើម្បី​យកទៅ​ជក់​រួមគ្នា។ ​ជាមួយគ្នា​នោះ កម្លាំង​ប៉ូលិស​បាន​ដកហូត​ម៉ូតូ​ម៉ាក​សង់​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់ស្លាក​លេខ​ភ្នំពេញ 1CT-9747 ​មួយគ្រឿង​ពី​ជន​ត្រូវ​សង្ស័យ​ដែល​ជិះ​ធ្វើ​សកម្មភាព យក​គ្រឿងញៀន​ទៅប្រើ​ប្រាស់​ផងដែរ។​

    ប៉ូលិស​បន្តថា ជន​ត្រួវ​សង្ស័យ​ឈ្មោះ ហ៊ាន សូ​រិ​យ៉ា ភេទ​ប្រុស អាយុ​១៤ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ និង​ម្នាក់ទៀត​ឈ្មោះ នូ សំ​នៀង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មានមុខរ​បរជា​ទាហាន​ជន​ត្រូវ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទាំង​២​នាក់ ស្នាក់នៅ​ភូមិ​សំរោង ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​រួមជាមួយ​វត្ថុតាង ត្រូវបាន​បន្ត​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់