adverise with khmeread 41649fee c946 4694 ad16 e6a21b1298be

បាត់​ពី​ផ្ទះ​ច្រើន​ថ្ងៃ​...​បែរជា​មក​សម្ងំ​ដេក​ផ្ទះសំណាក់​ជាមួយ​ក្មេងស្ទាវ​៤​នាក់​

    ភ្នំពេញ ៖ ក្មេងស្រី​២​នាក់​ និង​ក្មេងប្រុស​៤​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់​សាកសួរ​នា​វេលា​ម៉ោង​១ ​និង​៤០​នាទី​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅផ្ទះ​សំណាក់ សមុទ្រ​មាស ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ក្រោយពេល​បាត់​ពី​ផ្ទះ​ច្រើន​ថ្ងៃ​រួចមក ហើយ​ឪពុកម្តាយ​ប្តឹង​សមត្ថកិច្ច​ជួយ​រក។​

    ប៉ូលិស​និយាយថា បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ដោយ​អាណាព្យាបាល​ក្មេងស្រី ទើប​សមត្ថកិច្ច​ចុះមក​ពិនិត្យមើល​ក៏​ឃើញ​ក្មេងស្រី​ទាំង​២​នាក់​ និង​ក្មេងប្រុស​៤​នាក់​ទៀត នាំយកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​សាកសួរ។​

    បើតាម​ការបញ្ជាក់​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ថា អាណាព្យាបាល​ក្មេងស្រី​បាន​ប្ដឹង​សមត្ថកិច្ច បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​មិត្ត​ភ័​ក្រ​ក្មេងស្រី​ថា ពួកគេ​បាននាំគ្នា​មក​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​សំណាក់​ខាងលើនេះ​។ ប៉ូលិស​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​ឡើយ។​

    បច្ចុប្បន្ន​ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី និង​រក​ឱ្យ​ឃើញ​ពី​មូលហេតុ​អ្វីដែល​ពួកគេ​នាំគ្នា​មក​ពពាក់​ព​ពួន​ក្នុង​បន្ទប់​ផ្ទះសំណាក់​នេះ ភ្លេច​សាលារៀន ក្បត់​ទំនុកចិត្ត​ឪពុកម្ដាយ ជាពិសេស​អ្នកមានគុណ​ព្រួយបារម្ភ​ណាស់ ខ្លាច​កូន​ដើរ​ផ្លូវខុស សេពគប់​មិត្ត​ភ័​ក្រ​មិនល្អ ឬ​សេព​គ្រឿងញៀន​នេះ​ជាដើម​៕

adverise with khmeread

មតិយោបល់