adverise with khmeread 13734821 1015306805250901 1154052494 n

ប្រជាពលរដ្ឋខេត្តក្រចេះអស់ជំនឿលើសមត្ថកិច្ចក្រោយស្នើឱ្យលុបបំបាត់ល្បែងចាក់បាល់ កន្ទុយលេខ...គ្មានប្រសិទ្ធភាព

    ក្រចេះ ​៖ ទីតាំង​លក់​ឆ្នោត​កន្ទុយលេខ ចាក់បាល់ ចំនួន​២​កន្លែង​ធំៗ កំពុងបើក​លក់​ដោយ​សេរី​នៅ​កណ្តាល​ក្រុង​ក្រចេះ ចំណែក​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​សំងំស្ងៀម​ធ្វើ​ដូច​មិនដឹង​ពី​សកម្មភាព​ល្បែងស៊ីសង់​ទាំងនេះ ហើយ​ការបង្កើត​ឱ្យ​មាន​ល្បែងស៊ីសង់​នៅក្នុង​មូលដ្ឋាន​នេះ​គឺ​ផ្ទុយ​ស្រលះ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុ​វត្ថ​ភាព​ទាំង​៩​ចំណុច ដែល​ក្រសួងមហាផ្ទៃ​ដាក់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព។​

​    ជាមួយគ្នានេះ​ពលរដ្ឋ​រស់នៅ​ក្រុង​ក្រចេះ​បានស្នើ​ឱ្យអាជ្ញាធរ ជាពិសេស​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ត្រូវមាន​វិធានការ​ជាបន្ទាន់​លើ​ទីតាំង​លក់​ឆ្នោត​កន្ទុយលេខ ចាក់បាល់​តាម​បុ​ង​ដៃ និង​ចាក់បាល់​តាម​ប្រព​ន្ឋ​អ៊ី​ន​ធឺ​ណេ​ត​ចំនួន​២​កន្លែង​ធំៗ ដែល​កំពុងបើក​លក់​ដោយ​ចំហរ​នៅ​កណ្តាល​ក្រុង​ក្រចេះ​។​

​    ការស្នើសុំ​របស់​ពលរ​ដ្ឋ​បាន​ធ្វើឡើង​ក្រោយពី​ពួកគាត់​បាន​មើលឃើញថា សព្វថ្ងៃនេះ​មាន​ទីតាំង​ចាក់បាល់​ចំនួន​២​កន្លែង ទី​១-​ឈ្មោះ ត្រាយ មុំ ដែល​កំពុងបើក​លក់​ដោយ​ជ្រក​ក្រោម​ស្លាក​លក់​គ្រឿង​សង្ហា​រឹម និង​ទី​២-​ឈ្មោះ យ៉ុ​ន ហើយ​ទីតាំង​ទាំង​២​កន្លែង​នេះ គឺ​បាន​បើក​លក់​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​មិនមាន​ការចាប់​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​នៅឡើយ​ទេ។​

​    ពលរដ្ឋ​បាន​អះអាងថា ក្រៅពី​មេ​ឆ្នោត​មេបា​ល់​ទាំងពី​កន្លែង​នេះ បើក​លក់​ដោយ​សេរី​នៅ​កណ្តាល​ក្រុង​ក្រចេះ​ហើយ​នេះ​ពួកគេ​ក៏បាន​ពង្រាយ​កូនចៅ ដែល​គេ​ហៅថា កូន​ក​ញ្ជ្រែ​ង​ដើរ​លក់​តាម​ផ្ទះ តាម​ភូមិ តាម​ហាង​ការ​ហ្វេ​ជាដើម។ ដោយឡែក​សម្រាប់​អ្នកដើរ​លក់​នោះ​វិញ បាន​និយាយថា ពួកគាត់​មិនមាន​ការភ័យខ្លាច និង​ការចាប់​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ពាក់​ព​ន្ឋ​នោះទេ ដោយ​ពួកគាត់​បាន​អះអាង​ប្រាប់ថា គឺ​មេ​របស់​ពួកគាត់​បាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ពាក់​ព​ន្ឋ​ក្នុង​ខេត្ត​អស់ហើយ។​

​    យ៉ាងណាក៏ដោយ​ពាក់ព័ន្ធ​និង​កន្លែង​លក់​បាល់​ទាំង​២​ទីតាំង​ខាងលើនេះ​ពលរដ្ឋ​សង្ស័យថា មេ​ឆ្នោត មេបា​ល់ អាច​នឹង​ត្រូវរ៉ូវ​គ្នា ជាមួយ​សមត្ថកិច្ច​គ្រប់​ស្ថា​ប័​ន្ត ហើយ​បង់លុយ​ជា​ខែ​ទៅ​ឱ្យសមត្ថកិច្ច​ទាំងនោះ ទើប​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរខេត្ត ធ្វើ​មិនដឹងមិនលឺ ទុក​ឱ្យ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កើតមាន​នៅក្នុង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង។​

    ​ពលរដ្ឋ​បន្តថា អាជ្ញាធរ​គួរ​ណាស់​លុបបំបាត់ចោល​ឱ្យ​អស់​នៅ​ល្បែងស៊ីសង់​ទាំងនេះ ដែល​កំពុង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ ភូមិ​-​ឃុំ មាន​សុវត្ថិភាព សន្តិសុខ​សង្គម អស្ថិរភាព​សង្គម និង​អំពើហិង្សា​ជាដើម​។ បន្ថែម​ពីលើ​នេះ ពលរដ្ឋ​ពុំ​មានជំនឿថា សមត្ថកិច្ច​ពាក់​ព័ន្ធ​ក្នុង​ខេត្ត មើលមិនឃើញ​បទល្មើស​នេះ​នោះទេ ព្រោះ​បទល្មើស​នេះ​គឺ​កើតឡើង​នៅ​កណ្តាល​ក្រុង​ក្រចេះ។​

    ​ដោយឡែក​អភិបាលក្រុង​ក្រចេះ​លោក យិន វណ្ណៈ ធ្លាប់​ឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ​ថា រឿងនេះ​ចាំមើល​លោក​ស្រាវជ្រាវ ព្រោះ​កន្លងទៅ​ក្នុងការ​ប្រចាំ​គណៈបញ្ជាការ​ឯកភាព លោក​បាន​ណែនាំ​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​នឹងធ្វើ​កា​រងារ​នឹង​ឲ្យ​បាន​ម៉ត់ចត់ ហើយ​លោក​នឹង​ឱ្យ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ។​

​    យ៉ាងណាក៏ដោយ​ពលរដ្ឋ​ពុំ​មានជំនឿថា សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្ត​នេះ​អាច​ចាប់​បង្ក្រាប​ទីតាំង​ភ្នាល់​បាល់ កត់​កន្ទុយលេខ ទាំងនេះ​នោះទេ ព្រោះ​មេ​ឆ្នោត​មេបា​ល់ ពួកគេ​បាន​ទំនាក់ទំនង​ត្រូវ​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​រួច​អស់ហើយ ទើប​ពួកគេ​បើក​លក់​ដោយ​ចំហរ​បែបនេះ៕​

adverise with khmeread

មតិយោបល់