adverise with khmeread 13714315 261072954273825 644868580 n

បុរសចិត្តកំណាចកាប់ស្រ្តីភេទ ​ពីរកាំបិតហើយឆ្លៀតធាក់បីជើងព្រោះតែ...

    កណ្ដាល ៖ ករណីហិង្សា​ដោយ​ចេតនាបានកើតឡើងនៅ​​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ២០១៦​ វេ​លាម៉ោង​០៩​ និង​៣០​នាទី​ ​ដែលចំណុចកើតហេតុ​ស្ថិតក្នុង​ផ្ទះ​ជនល្មើស ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ជនរងគ្រោះ​​ឈ្មោះ ​ថោង សំអឿន ​ភេទ​ស្រី ​អាយុ​៦០​ឆ្នាំ ​(​ខ្មែរ​)​មុខរបរ​លក់ដូរ (​មុខងារ​ជា​ក្រុមប្រឹក្សាឃុំ​គគីរ​) មាន​ទីលំនៅ​ភូមិ​តារា​ដូន​ស ឃុំ​គគីរ ស្រក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ឃាត់ខ្លួនជនល្មើសបានម្នាក់​ឈ្មោះ​ ហ៊ី​ង សុ​ផុន​ ភេទ​ប្រុស ​អាយុ​៦១​ឆ្នាំ ​(​ខ្មែរ​)​មុខរបរ គ្រូទាយ មាន​ទីលំនៅ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ​នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ​ជនរងគ្រោះ​បាន​យក​លិខិត​លែងលះ​របស់​សាលាឃុំ​គគីរ ​(​លិខិត​លែងលះ​ ហ៊ី​ង សុ​ផុន និង ថោង សុផល​) ទៅអោយ​ជនល្មើស​នៅក្នុង​ផ្ទះ​របស់​ជនល្មើស​រួច​ជនរងគ្រោះ ​បាន​សុំ​ជនល្មើស​ជា​ម្ចាស់ផ្ទះ​ដើម្បី​ចូល​បន្ទប់ទឹក​ពេល​ជនរងគ្រោះ​បើកទ្វារ​បន្ទប់ទឹក​ចេញមកក្រៅ​វិញ​ក៏​ស្រាប់តែ​ជនល្មើស​បាន​យក​កាំបិត​ប៉័​ង​តោ​ដង​ឈើ​រុំ​ក្រណាត់​ពណ៌​ក្រហម​កាប់​ក្បាល​ជនរងគ្រោះ​ចំនួន​ពីរ​កាំបិត​បណ្ដាលឱ្យរ​ង​បួស​ពី​រក​ន្លែ​ដេរ​ចំនួន​០៥​ថ្នេរ ​និង​ធាក់​ចំនួន​បី​ជើង​ទៀត​ចំ​ទ្រូង​ចំនួន​មួយ​ជើង​ និង​ត្រូវ​ពោះ​ចំនួន​ពីរ​ជើង​បន្ទាប់មក​ជនរងគ្រោះ​ បាន​ទូរស័ព្ទ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​គគីរ​ក្រោយពី​ទទួលបាន​ព័ត៌មាន​កំលាំង​នគរបាល​ប៉ុស្តិ៍​គគីរ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់​ជនល្មើស​ឈ្មោះ ហ៊ីង សុ​ផុន ​ភេទ​ប្រុស​ ប​ញ្ចូ​ន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចា​ត​ការ​តាម​នីតិវិធី​ច្បាប់​៕,

adverise with khmeread

មតិយោបល់