adverise with khmeread 1

មាន​វេ​ប​សាយ​មួយ​បង្អើល​ពាក្យ​ចចាមអារ៉ាម​ថា Mr. Bean ស្លាប់​ហើយ​!!!

    ​Mr. Bean ដែលមាន​ឈ្មោះ​ពិត​ថា Rowan Atkinson ត្រូវបាន​គេ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ស្លាប់បាត់​ហើយ បន្ទាប់ពី​លេចឮ​ដំណឹង​ថា​លោក​បានធ្វើ​អត្តឃាត​។ 

​    ​វេ​ប​សាយ Linkbeef បាន​ផ្សព្វ​ផ្សាយពាក្យ​ចចាមអារ៉ាម​ថា តារា​កំប្លែង​ស្ងួត​រូបនេះ​សម្លាប់ខ្លួន បន្ទាប់ពី​តស៊ូ​ជាមួយ​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​។​

​    ​ដំណឹង​បាន​អះអាងថា Rowan កើត​ក្នុង ១៩៩៥ និង​ស្លាប់​នៅ​អាយុ ២១ ឆ្នាំ ហើយ​ភ្លាមៗ​ក៏​ល្បី​ពេញ​វេ​ប​សាយ​ជាច្រើន រួមទាំង​វេ​ប​សាយ​បណ្តាញ​សង្គម Twitter​។​

​    ​យោងតាម​វេ​ប​សាយ Inquisitr បានឱ្យដឹងថា Linkbeef បាន​កូ​ពី​ឈ្មោះ Mr. Bean អាយុ ៦១ ឆ្នាំទៅ​ដាក់​ក្នុង​ឈ្មោះ​អ្នកស្លាប់​ក្លែងក្លាយ​ម្នាក់​ផ្សេងទៀត​ប៉ុណ្ណោះ​។​

​    ​តាម​ប្រភព​វេ​ប​សាយ Metro ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ បានឱ្យដឹងថា កាលពីមុន​ក៏មាន​អ្នក​ផ្សព្វ​ផ្សាយពាក្យ​ចចាមអារ៉ាម​ថា Mr. Bean ស្លាប់​ម្តង​រួចមកហើយ​ដែរ​គឺ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ ២០១២ ហើយ​ពេលនោះ​អ្នកលេង Twitter ច្រើន​លើសលុប​បាន​ចាញ់បោក ហើយ​នាំគ្នា​កាន់ទុក្ខ​គ្រប់ៗ​គ្នា​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់