adverise with khmeread 1

អ្នកនឹង​ភ្ញាក់ផ្អើល​ពេល​ដឹងថា​វិធី​សម្លាប់​កណ្ដៀរ​ងាយស្រួល​ហួស​ថ្លែង​!

    ​កណ្តៀរ​ជាស​ត្វ​ចង្រៃ​មួយ​ដែល​ស៊ី​អស់​ផ្ទះសម្បែង​ជាទី​ស្រឡាញ់​របស់​យើង​។ សត្វ​ចង្រៃ​នេះ​ស៊ី​គ្រប់​របស់របរ​ធ្វើ​ពី​ឈើ មិនចេះ​រើសមុខ​ឡើយ ហើយ​ប្រសិនបើ​ដី​ផ្ទះ​របស់​អ្នកជា​សំបុក​កណ្តៀរ​ថែមទៀត​នោះ អ្នក​ច្បាស់​ជា​ទឹកភ្នែក​ជាមិនខាន​។ លោកអ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ពី​វិធី​កម្ចាត់​កណ្តៀរ​ងាយស្រួល​ដូចខាងក្រោម​នេះ​ទេ​។ វា​ជា​វិធី​សាមញ្ញ និង​ងាយស្រួល​ធ្វើ​បំផុត តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ នោះ​គឺ​ទឹកសាប៊ូ​។ 

​    ​ទឹកសាប៊ូ​ធម្មតា​អាចជួយ​កម្ចាត់​កណ្តៀ​រយ៉ា​ង​មាន​ប្រសិទ្ធភាព​។ ទឹកសាប៊ូ​បំផ្លាញ​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​កណ្តៀរ ហើយ​ទីបំផុត​វា​គ្មានអ្វី​ក្រៅពី​ងាប់តៃហោង​នោះឡើយ​។ 

​    ​១. លាយ​សាប៊ូម្សៅ ២ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក ៤ កែវ​។ 
​    ​២. ដាក់​ទឹកសាប៊ូ​ក្នុង​ដប​បាញ់​។​
​    ​៣. បាញ់​លើ​ឈើ ឬ​តំបន់​ដែលមាន​កណ្តៀរ​។ 
​    ​៤. បាញ់​មួយថ្ងៃ ៤ ទៅ ៥ ដង​រហូត​ទាល់តែ​អ្នក​ពេញចិត្ត​៕

adverise with khmeread
ប្រភព៖ viralnova

អ្នកនឹងចូលចិត្ត

មតិយោបល់