adverise with khmeread 1

បំបាត់​ស្នាម​អាចម៍រុយ​ធំៗ​ជាមួយ​វិធីសាស្ត្រ​ក្រូច​ភ្លា​! សាក​ភ្លាម​ពេញចិត្ត​ភ្លែត​

    ​ក្រូច​ភ្លា​ជា​ផ្លែឈើ​ងាយស្រួល​រក​គ្រប់​ផ្សារ ហើយ​វា​មានគុណ​សម្បត្តិ​សុខភាព​ច្រើនណាស់​។ ក្រៅពី​គុណសម្បត្តិ​សុខភាព វា​ក៏មាន​អត្ថប្រយោជន៍​ចំពោះ​សម្រស់​ស្បែក​ផងដែរ ជាពិសេស​គុណ​ស​ម្ប​តិ្ត​ក្នុងការ​កម្ចាត់​អាចម៍រុយ​តូចធំ​គ្រប់​ប្រភេទ ដោយសារ​វា​ជា​ប្រភព​នៃ​វីតាមីន C ដែល​ល្អ​ដល់​ស្បែក​។ 

​    ​វិធី​កម្ចាត់​អាចម៍រុយ​ធំៗ​គឺ​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​អនុវត្តតាម​វិធី​ខាងក្រោម​ជាការ​ស្រេច​។​
​    ​១. ច្របាច់​ទឹកក្រូច​ភ្លា​ដាក់​លើ​ដុំ​សំឡី ហើយ​ជូត​លើ​កន្លែង​កើត​អាចម៍រុយ​។ 
​    ​២. ទុកឱ្យ​វា​ស្ងួត សឹម​លាង​សម្អាត​ជាមួយ​ទឹក​។ 
​    ​៣. បន្ត​ប្រើប្រាស់​វិធី​នេះ​ឱ្យបាន ២ សប្តាហ៍ នោះ​លោក​អ្នកនឹង​ឃើញ​បាត់អស់​អាចម៍រុយ​។ 

​    ​ប្រសិនបើ​អ្នកមាន​ស្បែក​ស្រៀវ​ស្តើង អ្នក​អាច​ថែម​ទឹក​ធម្មតា ទឹក​កូ​ឡាប ឬ​ទឹកឃ្មុំ​បន្តិច​៕
 

adverise with khmeread
ប្រភព៖ beautyandappearance

អ្នកនឹងចូលចិត្ត

មតិយោបល់