Iraqwide 586049

គ្រាន់តែ​ស្តាប់​ក៏​ព្រឺ​សម្បុរ​! នេះ​ជា​កន្លែង​បញ្ចុះសព​ធំ​បំផុត​លើ​ពិភពលោក ជាមួយ​ផ្នូរខ្មោច​ដល់​ទៅ​ជាង ៥ លាន​កន្លែង​

    ​កន្លែង​បញ្ចុះសព​អ៊ីស្លាម Wadi al-salam ដែលមាន​ទីតាំង​ក្នុង​ទីក្រុង Najaf ប្រទេស​អ៊ីរ៉ាក់ ត្រូវបាន​គេ​ជឿថា​ជា​កន្លែង​បញ្ចុះសព​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដែលមាន​ផ្នូរខ្មោច​រហូត​ទៅដល់ ៥ លាន​ឯណោះ​។​

​    ​វីដេអូ​នេះ​បង្ហាញ​ពី​ផ្ទៃដី​សុទ្ធតែ​ផ្នូរខ្មោច​ទាំងអស់​។ យើង​អាច​មើលឃើញ​វិហារ​អ៊ីស្លាម​និង​ដើមឈើ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ពេល​យើង​មើលរូប​ផ្ដេក​។​

​    ​ទី​បញ្ចុះសព​នេះ​គ្របដណ្ដប់​លើ​ក្រឡា​ផ្ទៃ ១.៤៨៥ គីឡូម៉ែត្រ​ការ៉េ និង​ទាក់ទាញ​អ្នក​ហែល​ធម្ម​យាត្រា​រាប់លាន​នាក់​ដែល​ចង់​មក​គោរព​សព​នៅទីនេះ​រៀងរាល់ឆ្នាំ​។​

​    ​យោងតាម​អង្គការ UNESCO ដោយសារ​ជម្លោះ​ជាមួយនឹង ISIS ចំនួន​នៃ​ការ​បញ្ចុះសព​នៅទីនេះ​បាន​កើនឡើង​ខ្លាំង និង​ផ្ទៃដី​បញ្ចុះសព​ឥឡូវ​ក៏​ជិត​អស់ហើយ​ដែរ​។​

​    ​បុរស​ជនជាតិ​អ៊ឺ​រ៉ា​ក់ម្នា​ក់បាន​បង្ហោះ​វីដេអូ​នេះ​នៅលើ​វេ​ប​សាយ LiveLeak ដោយ​អះអាងថា​វា​ជាទី​បញ្ចុះសព​ធំជាងគេ​។​

​    ​លោក​សរសេរ​ក្នុង​វេ​ប​សាយ​នោះ​ផងដែរ​ថា "​វា​ធំ​ជាង​ពេលដែល​លោក Saddam បំផ្លាញ​វា​អំឡុង​ការ​ងើប​បះបោរ​ឆ្នាំ ១៩៩២ ទៅទៀត​"​។​

​    ​"​អំឡុង​ពេលនោះ​មនុស្ស​បាន​លាក់ខ្លួន​ក្នុង​ទី​បញ្ចុះសព​នេះ​ដើម្បី​រត់ចេញ​ពី​ការបង្ក្រាប​របស់ Saddam នៅ​ទីក្រុង Najaf"​។​

​    ​កន្លែង​បញ្ចុះសព​នេះ​គឺ​ពិតជា​គួរឱ្យខ្លាច​បំផុត ហើយ​លោក​បាន​ថត​ទិដ្ឋភាព​នេះ នៅពេល​គាត់​ទៅ​បុណ្យសព​សាច់ញាតិ​នៅ​ទីនោះ​៕

 

ប្រភព៖ Dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់