adverise with khmeread Untitled 1

អ្នកដំណើរ​ម្នាក់​ឃើញ​ដំរី​ធំៗ​ជាប់​ខ្សែ​តូចៗ​មិន​ហ៊ាន​ផ្តាច់​សោះ​! ពេល​ដឹង​ហេតុផល គាត់​ឈរ​ភាំង​សឹង​មិនគួរ​ឱ្យ​ជឿ

    ​ខណៈ​បុរស​ម្នាក់​បានធ្វើ​ដំណើរ​ឆ្លង​កាត់​ដំរី​ជាច្រើន​ក្បាល រំពេច​នោះ គាត់​ក៏​ឈប់ ហើយ​ស្រឡាំងកាំង​ដោយ​គិតថា ហេតុអ្វី​បានជា​ដំរី​ទាំងនេះ​ត្រូវ​ចង​ដោយ​ខ្សែពួរ​តូចៗ​នៅ​ជើង​របស់​ពួកវា ដោយ​គ្មាន​ច្រ​វ៉ា​ក់​ឬក៏​ទ្រុង​។​

​    ​បើ​សង្កេតមើល​ឱ្យ​ច្បាស់ ដំរី​ទាំងនេះ​អាច​ផ្តាច់​ពី​ខ្សែ​នោះ​ពេលណា​ក៏បាន​ដោយ​ពុំមាន​ឧបសគ្គ​អ្វី​បន្តិច​សោះ ប៉ុន្តែ​មាន​ហេតុផល​មួយចំនួន​ដែល​ពួកវា​មិន​ព្រម​ផ្តាច់​ខ្សែ​ចងជើង​របស់​វា​។​

​    ​នៅពេលនោះ គាត់​បានឃើញ​អ្នក​បង្ហាត់​ម្នាក់​ហើយក៏​ឆ្លៀត​សួរ​បុរស​រូបនេះ​ថា​តើ​ហេតុអ្វី​បានជា​សត្វ​ដំរី​ទាំងនេះ​បានត្រឹមតែ​ឈរ​ស្ងៀម​ហើយ​គ្មាន​បំណង​គេចខ្លួន​។​

​    ​អ្នក​បង្ហាត់​រូបនេះ​ក៏បាន​ប្រាប់ថា "​ពិតណាស់ នៅពេលដែល​ពួកវា​នៅ​ក្មេង​និង​មាន​មាឌតូច យើង​ប្រើ​ខ្សែពួរ​ទំហំ​ដដែល​នេះ​ដើម្បី​ចង​ពួកវា​ហើយ​នៅពេលនោះ​ដំរី​ទាំងនេះ​មាន​មាឌតូច ដូច្នេះ​យើង​មាន​លក្ខណៈ​ងាយស្រួល​ដើម្បី​គ្រប់គ្រង​វា​។ លុះ​ដំរី​ទាំងនេះ​ធំ​ឡើង ពួកវា​ជឿថា ពួកវា​មិនអាច​គេចខ្លួន​បាន​នោះទេ​។ ពួកវា​មាន​ជំនឿ​មួយ​ថា ខ្សែពួរ​នេះ​នៅតែ​អាច​ចង​ពួកវា​បាន ដូច្នេះ​ពួកវា​នឹងមិន​ព្យាយាម​ផ្តាច់​ខ្សែ​ដើម្បី​សេរីភាព​ឡើយ​"​។​

​    ​បុរស​ជា​អ្នកដំណើរ​រូបនេះ​ក៏​ភ្ញាក់ផ្អើល​ចំពោះ​ហេតុផល​នេះ​។ សត្វ​ដំរី​ទាំងនេះ​អាច​ផ្តាច់​ខ្សែពួរ​គ្រប់ពេលវេលា នៅពេលណា​ដែល​វាច​ង់ ប៉ុន្តែ​ដោយសារ​ពួកវា​មានជំនឿថា ពួកវា​មិនអាច​ផ្តាច់​ខ្សែ​បាន នោះ​វា​នៅតែ​ជាប់​នៅ​កន្លែង​ដែល​គេ​ចង​។​

​    ​ដូច​សត្វ​ដំរី​អ៊ីចឹង តើ​គ្នា​យើង​ប៉ុន្មាន​នាក់​ដែល​នៅតែ​មានជំនឿថា មិនអាច​ធ្វើ​កិច្ចការងារ​អស្ចារ្យ​បាន​? ឬមួយ​ក៏​ធ្លាប់ធ្វើ​វា​បរាជ័យ​ពីមុន​មកហើយ​មិន​ហ៊ាន​ធ្វើ​វា​ម្តងទៀត​?

​    ​បរាជ័យ​គឺជា​ផ្នែក​មួយ​នៃ​មេរៀន​ជីវិត ដូច្នេះ​យើង​មិនគួរ​ចុះចាញ់​ភាពលំបាក​ក្នុង​ជីវិត​ឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់