adverise with khmeread Index

ភ្លើងឆេះ២កន្លែងនៅខណ្ឌ៧មករានិងខណ្ឌដូនពេញ

     ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​កើតឡើង​២​លើក​ផ្ទួនៗ នៅ​ម៉ោង​ដំណាលគ្នា​នា​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៥​ដែលជា​ថ្ងៃ​ឆ្លង​ឆ្នាំ​២០១៥​ឈានចូល​២០១៦​បណ្តាល​ឲ្យ​របួស​៤​នាក់ ។​

    ១-​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ កន្លែង​លក់​ហ្គាស​និង​កន្លែង​យានដ្ឋាន​កែច្នៃ​រថយន្ដ​ពី​ប្រើ​សាំង​ទៅជា​ហ្គាស ស្ថិតនៅ​ម្តុំ​ខាងក្រោយ​ព្រះបរមរាជវាំង សង្កាត់​ជ័យជំនះ​ក្នុង​ខណ្ឌដូនពេញ នា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​នេះ បណ្ដាល​កម្មករ​បញ្ចូល​ហ្គាស​៤​នាក់ រងរបួស​រលាក​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈ​ភ្លើង​បាន​រលត់ទៅវិញ នៅ​ម៉ោង​១១​និង​៣០​នាទី​។​

    ក្នុង​ហេតុការណ៍​នេះ​ប៉ូលិស​បាន​ប្រើ​ឡានទឹក​ចំនួន​៣​គ្រឿង​បាញ់​ទឹក​ពន្លត់​ទាន់ពេលវេលា ក្នុងនោះ​សមត្ថកិច្ច​បញ្ជាក់ថា មានការ​ខូចខាត​សម្ភារៈ កែច្នៃ​មួយចំនួន​ផងដែរ​។​

    ២- នៅ​ម៉ោង​ដំណាលគ្នា​នេះ​ដែល អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ លេខ​៩៤​អឺ​៤​ហ្សិត​នៅ​ជាន់​ទី​៤ ផ្លូវ​ហ្សា​ល​ឌឺ​ហ្គោល ស្ថិតក្នុង​សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧​មករា ផ្ទះ​ដែល​ឆេះ​ជា​ផ្ទះ​ស្តុក​កុងម៉ា ។​

       ប៉ូលិស​ពន្លត់​អគ្គិភ័យ​បញ្ជាក់ថា​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​ប្រើប្រាស់​រថយន្ត​១០​គ្រឿង​,​រថយន្ត​ង​៧០​ចំនួន​៣​គ្រឿង​និង​រថយន្ត​ស្រា​បៀរ​កម្ពុជា​មួយគ្រឿង​បាញ់​ទឹក​អស់​១៥​រថយន្ត​ស្មើនឹង​៨០​ម៉ែត្រគូប ។ ក្នុង​ហេតុការណ៍​នេះ​ពុំមាន​អ្នករងគ្រោះថ្នាក់​ឡើយ​៕​

 

adverise with khmeread

មតិយោបល់