adverise with khmeread Untitled 1

នារីៗ​ដែល​ស្រឡាញ់​ស្បែក​មុខ​ច្បាស់​ជា​ចង់​លាប​វា​នៅលើ​មុខ​រាល់​យប់​!

    ​ប្រសិនបើ​អ្នក​ស្រមៃ​ចង់បាន​មុខ​ស្អាត​ដោយ​គ្មាន​ស្នាម​ជ្រួញ​មុន​អាយុ ស្នាម​អាចម៍រុយ និង​រង្វង់​ភ្នែក​ខ្មៅ នេះ​ជា​អត្ថបទ​សម្រាប់​លោកអ្នក​ហើយ​។​

​    ​* គ្រឿងផ្សំ​សម្រាប់​អ្នក​ដែលមាន​ស្បែក​ស្ងួត​
​    ​- ម្សៅ​សំបក​ផ្លែ​ទទឹម ២ ស្លាបព្រា​បាយ (​ហាល​ឱ្យ​ក្រៀម​កិន​ជា​ម្សៅ​)
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ទឹកក្រូច​ឆ្មា ២-៣ ដំណក់​
​    ​- យ៉ា​អួ ស ១ ស្លាបព្រា​បាយ​
​    ​- ទឹក​ប៉េងប៉ោះ ១ ស្លាបព្រា​បាយ​
​    ​- ទឹកដោះគោឆៅ ២ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា បន្ទាប់​លាប​លើ​ផ្ទៃមុខ​និង​ទុកចោល ២០ នាទី​។ បន្ទាប់មកទៀត​ត្រូវ​លាង​សម្អាត​ជាមួយនឹង​ទឹកស្អាត​។​

​    ​* គ្រឿងផ្សំ​សម្រាប់​អ្នកមាន​មុខខ្លាញ់​
​    ​- ម្សៅ​សំបក​ផ្លែ​ទទឹម ២ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ទឹកក្រូច​ឆ្មា ២-៣ ដំណក់​
​    ​- ទឹក​កូ​លាប (​ត្រាំ​ស្លឹក​កូ​ឡាប​បួន​ប្រាំ​សន្លឹក​ក្នុង​ទឹក​ក្តៅ​មួយ​ពែង​ជាការ​ស្រេច​) 

​    ​* របៀប​ផ្សំ​និង​ប្រើប្រាស់​
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា បន្ទាប់មក​លាប​លើ​មុខ​ទុកចោល ១៥ នាទី សឹម​លាងមុខ​ជាមួយនឹង​ទឹក​ត្រជាក់​។​

​    ​+ របៀប​ធ្វើ​ម្សៅ​សំបក​ផ្លែ​ទទឹម​
​    ​យក​សំបក​ផ្លែ​ទទឹម​ទៅហើយ​ចោល​ពីរ បី​ថ្ងៃ​ឱ្យ​ស្ងួត បន្ទាប់មក​យក​សំបក​ក្រៀម​នោះ​កិន​ជា​ម្សៅ​។ ពេល​បានជា​ម្សៅ​ហើយ​ទុក​វា​ក្នុង​ប្រអប់​មាន​គម្រប​ចោល ៣ ខែ​ទៀត​ទើប​ម្សៅ​នោះ​មាន​ប្រសិទ្ធភាព​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់