adverise with khmeread 1

ឃើញ​ហើយ​គួរឱ្យ​ចង់​ដើរ​កម្សាន្ត​! អ្នកដើរ​ភ្នំ​មួយក្រុម​ចំណាយពេល​៥​ខែ​ដើរ​តាមផ្លូវ​លើ​កំពូលភ្នំ​ប្រវែង​ជាង ៤.០០០ គីឡូម៉ែត្រ និង​ថត​វីដេអូ​សង្ខេប ៣ នាទី​ដ៏​មានន័យ​

    ​ឈ្មោះ​ផ្លូវ​លើ​កំពូលភ្នំ​នៅ​អាមេរិក​ហៅថា The Pacific Crest Trail ដែលមាន​ប្រវែង​ដល់​ទៅ ៤២៨០ គីឡូម៉ែត្រ គឺជា​អក្សរ​ដែល​ផ្តើម​មុខ​នៅក្នុង​វីដេអូ​ខាងក្រោម​នេះ ដែល​ត្រូវបាន​ផលិត​និង​បង្ហោះ​ឡើង​ដោយ​ក្រុម​អ្នក​ឡើង​ភ្នំ​មួយក្រុម​។​

​    ​ផ្លូវ The Pacific Crest Trail ត​ភ្ជាប់​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទៅ​ប្រទេស​កាណាដា​តាម​បណ្តោយ​រដ្ឋ California, Oregon, និង Washington​។ វា​គឺជា​ផ្លូវ​ដើរ​ដ៏​វែង ដែល​ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់ ៥ ខែ​ទើប​ដើរ​ផុត​។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​បាន​ទស្សនា​វីដេអូ​ខាងក្រោម​នេះ នោះ​ពេលវេលា ៥ ខែ​ពិតជា​ស័ក្តិសម​នឹង​ចំណាយ​ណាស់​។​

​    ​ក្នុង​ដំណើរ​ថ្មើរជើង​នេះ ក្រុម​អ្នក​ឡើង​ភ្នំ​បាន​ដើរ​ឆ្លងកាត់​ព្រៃ​ជាតិ​ចំនួន ២៥ និង​ឧទ្យាន​ជាតិ​ចំនួន ៧ ហើយ​ពួកគេ​ក៏បាន​បង្ហាញ​ភាពខុសគ្នា​គ្រប់​ផ្លូវ​ដែល​ពួកគេ​បាន​ឆ្លងកាត់​។ ក្រុម​នេះ​ក៏បាន​ថត​វីដេអូ​ដែលមាន​រយៈពេល ១ វិនាទី​រៀងរាល់ថ្ងៃ​អំពី​ដំណើរ​ផ្សងព្រេង​របស់​ពួកគេ​តាមផ្លូវ The Pacific Crest Trail ដោយបាន​បង្កើត​វីដេអូ​ដែលមាន​រយៈពេល ៣ នាទី​ដ៏​អស្ចារ្យ​នេះ​ឡើង​៕

 

adverise with khmeread
ប្រភព៖ Youtube

អ្នកនឹងចូលចិត្ត

មតិយោបល់