adverise with khmeread 1 copy

បុរស​ម្នាក់​ធ្វើបុណ្យ​ជាមួយ​សត្វ​ពស់ ចុងក្រោយ​ស្លាប់​យ៉ាង​អាណោច​អធម្ម​

    ​ថ្ងៃមួយ បុរស​ម្នាក់​បាន​ស្ថិតក្នុង​ផ្ទះមួយ​នៅ​កណ្តាល​ព្រៃ ហើយ​នៅពេលនោះ​ក៏​កំពុងមាន​ព្យុះ​ទឹកកក​ដ៏​ខ្លាំង​នៅ​ខាងក្រៅ​ផងដែរ​។ រំពេច​នោះ គាត់​ក៏​បានឮ​សំឡេង​ចម្លែក​លើ​ទ្វារផ្ទះ​របស់គាត់​។​

​    ​នៅពេល​គាត់​បើកទ្វារ គាត់​បានឃើញ​សត្វ​ពស់​មួយ​ក្បាល​ដែល​កក​ស្ទើរ​ស្លាប់​ទៅហើយ បាន​សុំ​គាត់​ស្នា​ក់មួយ​យប់​ដើម្បី​ទទួលបាន​ភាពកក់ក្តៅ​។​

​    ​បុរស​ម្នាក់​នោះបាន​និយាយថា "​យើង​នឹង​មិនឱ្យ​ឯង​ចូល​ផ្ទះ​យើង​នោះទេ​! ឯង​ជា​ពស់​អាសិរពិស​ហើយ​ឯង​នឹង​ចឹក​យើង​"​។​

​    ​ប៉ុន្តែ​ពស់​នោះបាន​និយាយថា "​ទេ​! ខ្ញុំ​នឹងមិន​ធ្វើ​ដូច្នោះ​នោះទេ​! ខ្ញុំ​គ្រាន់តែ​សុំចូល​ស្នាក់នៅ​ដើម្បី​ទទួលបាន​ភាពកកក្តៅ​ប៉ុណ្ណោះ​ព្រោះ​នៅ​ខាងក្រៅ​កំពុងមាន​ព្យុះ​ទឹកកក ហើយ​ខ្ញុំ​នឹង​ក្លាយជា​មិត្តភក្តិ​លោក​ជា​រៀងរហូត​"​។​

​    ​ពិតណាស់ សម្តី​ទន់ភ្លន់​របស់​ព​ស់​មួយ​ក្បាល​នេះ បាន​បង្ខំចិត្ត​បុរស​រូបនោះ​ឱ្យ​វា​ចូល​ស្នាក់នៅ​ហើយ​ថែមទាំង​ឱ្យ​វា​ដេក​នៅលើ​ទ្រូង​របស់គាត់​ដើម្បី​ទទួលបាន​ភាពកក់ក្តៅ​។​

​    ​នៅពេលដែល​ពស់​នោះ​បាត់បង់​ភាព​រងា​របស់​វា​រួចហើយ វា​ក៏បាន​ចឹក​បុរស​រូបនេះ​នៅ​ចំ​កញ្ចឹងក​។​

​    ​ខណៈ​បុរស​នោះ​ជិត​ស្លាប់ គាត់​បាន​និយាយថា "​ប៉ុន្តែ​ឯង​បាន​សន្យាថា ឯង​នឹងមិន​ចឹក​យើង​នោះទេ​ហើយនឹង​ក្លាយជា​មិត្តភក្តិ​របស់​យើង​ជា​រៀងរហូត​"​។​

​    ​ពស់​នោះបាន​ឆ្លើយតប​វិញ​ថា "​ប៉ុន្តែ​ឯង​ភ្លេច​ហើយ​ថា យើង​ជា​សន្តាន​សត្វ​អាសិរពិស ម៉េច​ក៏​ឯង​ឆោត​ម្ល៉េះ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់