adverise with khmeread Strong 12

ពិសា​ភេសជ្ជៈ​នេះហើយ ជួយ​ឱ្យមាន​កម្លាំង ជួយ​បន្សុទ្ធ​ជាតិពុល​ពី​រាងកាយ និង​ជួយ​សម្រក​ទម្ងន់​

    ​ភេសជ្ជៈ​មួយ​នេះ​ជួយ​បន្សាប​ជាតិពុល​ពី​រាងកាយ ជួយ​សម្រក​ទម្ងន់ និង​ធ្វើឱ្យ​អ្នកមាន​កម្លាំង​ខ្លាំង​។​

​    ​* គ្រឿងផ្សំ​
​    ​- ផ្លែ​ប៉ោម ២
​    ​- ឈើអែម ២
​    ​- ទឹក ១ លីត្រ​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​
​    ​កាត់​ផ្លែ​ប៉ោម​ជា​កង់ៗ ដើម្បី​ងាយស្រួល​ដាក់​ក្នុង​កែវ​មាត់ធំ បន្ទាប់មក​ដាក់​ឈើអែម​និង​ទឹក​ចូល​។ គ្រប​វា​ទុក​ក្នុង​ទូទឹកកក​ចោល​មួយ​យប់ ស្អែក​ឡើង​ទើប​អាច​ផឹក​បាន​។​

​    ​ពេល​ផឹក​អស់​ក្នុង​មួយថ្ងៃ​ហើយ ត្រូវ​ថែម​ទឹក ១ លីត្រ​នៅ​ថ្ងៃ​បន្ទាប់​។ ហើយ​គ្រឿងផ្សំ​ដាក់​ម្ដង​ប្រើ​បាន​បី​ថ្ងៃ​ទេ ថ្ងៃទី​បួន​ដាក់​ផ្លែ​ប៉ោម​និង​ឈើអែម​ថ្មី​។ ត្រូវ​ប្រើ​វា​រយៈពេល ៣៥ ថ្ងៃ បន្ទាប់ពីនោះ​ឈប់ ១០ ថ្ងៃ​សឹម​ចាប់ផ្ដើម​ប្រើ​វា​ម្ដងទៀត​ឱ្យ​គ្រប់ ៣៥ ថ្ងៃ​៕

adverise with khmeread
ប្រភព៖ mrhealthyalternative

អ្នកនឹងចូលចិត្ត

មតិយោបល់