adverise with khmeread Get rid of zits fast

វិធី​កម្ចាត់​មុន​ខ្ទុះ​យ៉ាង​ឆាប់រហ័ស​ ងាយៗ!

    ​១. ទឹកកក​
​    ​ទឹកកក​អាច​ប្រើ​សម្រាប់​កាត់បន្ថយ​មុខ​ក្រហម ហើម​និង​រលាក​ដោយសារ​កើតមុន​។ វា​ជួយ​ជំរុញ​លំហូរ​ឈាម​ដើរ​ស្រួល​នៅ​តំបន់​មាន​បញ្ហា រឹតបន្តឹង​រន្ធ​ញើស និង​កម្ចាត់​ជាតិ​កខ្វក់​និង​ខ្លាញ់​ចេញ​នៅលើ​ស្បែក​។​

​    ​- រុំ​ទឹក​ក​ជាមួយនឹង​ក្រណាត់​ស្អាត​មួយ និង​ស្អំ​វា​នៅលើ​តំបន់​មាន​មុន​ខ្ទុះ​ពីរ​បី​នាទី​។​
​    ​- រង់ចាំ​ប៉ុន្មាន​នា​ទិ​សិន សឹម​ធ្វើបែបនេះ​ម្ដងទៀត​។ ធ្វើបែបនេះ​ឱ្យបាន​បួន​ប្រាំ​ដង​អ្នកនឹង​ឃើញ​វា​ចាប់ផ្តើម​ក្រាប​ទៅវិញ​។ 

​    ​២. ថ្នាំដុសធ្មេញ​
​    ​ថ្នាំដុសធ្មេញ ដែល​អ្នកប្រើប្រាស់​រៀងរាល់​ព្រឹក​ដើម្បី​សម្អាត​ធ្មេញ​ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​មុន​ខ្ទុះ​បានដែរ​។ វា​មាន​ប្រសិទ្ធភាព​ជាង​ទឹកកក​និង​លឿន​។ ចំណាំ​ត្រូវ​ប្រើ​ថ្នាំដុសធ្មេញ​ដែល​ស​សុទ្ធ មិនមាន​លាយ​ជែ​ល​ក្នុង​ថ្នាំដុសធ្មេញ​។​

​    ​- លាប​ថ្នាំដុសធ្មេញ​នៅលើ​មុន​ខ្ទុះ មុនពេល​ចូល​គេង​។​
​    ​- ព្រលឹម​ឡើង លាងមុខ​របស់​អ្នក​ជាមួយនឹង​ទឹក ហើយ​អ្នកនឹង​ឃើញ​កន្លែង​ហើម​ដោយ​មុន​ខ្ទុះ​ស្រក​យ៉ាង​អស្ចារ្យ​។​

​    ​ប្រសិនបើ​អ្នក​ទំនេរ អ្នក​ក៏​អាចធ្វើ​វា​នៅពេល​ថ្ងៃត្រង់​បានដែរ ប៉ុន្ដែ​ត្រូវ​ប្រាកដថា​លាប​វា​តែ​កន្លះ​ម៉ោង​ទេ​នៅពេល​ថ្ងៃត្រង់​៕

adverise with khmeread
ប្រភព៖ healthierwayoflife

អ្នកនឹងចូលចិត្ត

មតិយោបល់