adverise with khmeread 1

ទាំងនេះ​ជា​វិធី​ដោះ​ទាល់​ភ្លាមៗ នៅពេល​ឈឺធ្មេញ​ខ្លាំង​នៅផ្ទះ​តែម្នាក់ឯង​!

     ចាស់ៗ​តែង​និយាយថា ឈឺ​ស្អី​ក៏បាន​កុំ​ឱ្យតែ​ឈឺធ្មេញ​។ ត្រូវ​ណាស់ ព្រោះ​ឈឺធ្មេញ​ពិបាក​ទ្រាំ និង​វេទនា​ជាទីបំផុត​។ ខាងក្រោម​នេះ​ជា​វិធី​ដោះ​ទាល់ នៅពេល​នៅ​ម្នាក់ឯង ហើយ​ឈឺធ្មេញ​ខ្លាំង​។ 

​    ​១. ម្រេច​និង​អំបិល​
​    ​លាយ​អំបិល​និង​ម្រេច​ចូលគ្នា​ជា​បន្សំ​ដ៏​មាន​ប្រសិទ្ធភាព នៅពេល​ធ្មេញ​ឈឺ​ខ្លាំង​ហើយ​ស្រៀវ ព្រោះ​គ្រឿងផ្សំ​ទាំងពីរ​មានគុណ​សម្បត្តិ​ប្រឆាំង​បាក់តេរី ប្រឆាំង​ការ​រលាក និង​ជា​ថ្នាំ​បំបាត់​ការឈឺចាប់​។ 

​    ​- លាយ​អំបិល​និង​ម្រេច​ក្នុង​បរិមាណ​ស្មើគ្នា​ក្នុង​ចំនួន​ល្មម ហើយ​បន្តក់​ទឹក​ពីរ​បី​ដំណក់​ដើម្បីឱ្យ​វា​ចេញ​ជា​ភក់ៗ​។​
​    ​- យ​កវាម​កបិត​ធេ្ម​ញ​ឈឺ​បី​បួន​នាទី​។ 
​    ​- ធ្វើបែបនេះ​រាល់ថ្ងៃ​ឱ្យ​គ្រប់ ៧ ថ្ងៃ ធ្មេញ​នឹង​ឈប់​ឈឺ​តទៅទៀត​ហើយ​។ 

​    ​២. ខ្ទឹមស​
​    ​ខ្ទឹមស​អាច​បំបាត់​ការឈឺ​ធ្មេញ​ភ្លាមៗ​។ ខ្ទឹមស​មានគុណ​សម្បត្តិ​អង់​ទី​ប៊ី​អូ​ទិ​ក និង​គុណសម្បត្តិ​វេជ្ជសាស្ត្រ​ជាច្រើន​ទៀត ដែលមាន​ប្រសិទ្ធភាព​បំបាត់​ការឈឺចាប់​។ 

​    ​- ដំ​ខ្ទឹមស​១​កំពឹស​រួច​លាយ​អំបិល ឬ​ម្រេច​មួយ​ចឹប ហើយ​បិត​លើ​ធ្មេញ​ដែល​ឈឺ​ដើម្បី​សម្រាល​ការឈឺចាប់​។ បើ​អាច អ្នក​គួរ​ទំពារ​ខ្ទឹមស​នោះ​ដើម្បី​បំបាត់​ការឈឺចាប់​ឱ្យ​កាន់តែ​រហ័ស​។ 
​    ​- ធ្វើបែបនេះ​ពីរ​បី​ថ្ងៃ​នឹង​បាត់​ឈឺធ្មេញ​ហើយ​។ 

​    ​៣. ខ្ទឹមបារាំង​
​    ​ខ្ទឹមបារាំង​មានគុណ​សម្បត្តិ​ប្រឆាំង​មេរោគ និង​បាក់តេរី ដែល​អាច​គ្រប់គ្រង​ការឈឺ​ធ្មេញ​បាន​។ វា​អាច​បំបាត់​ការឈឺចាប់​តាមរយៈ​ការសម្លាប់​មេរោគ​ដែល​បង្ក​ការឈឺចាប់​។ 

​    ​- ទំពារ​ខ្ទឹមបារាំង ពីរ​បី​នាទី ត្រង់​កន្លែង​ធ្មេញ​ឈឺ​។​
​    ​- ប្រសិន​ទំពារ​មិនបាន ហាន់​ខ្ទឹមបារាំង​មួយ​ចំណិត​តូច​បិត​លើ​ធ្មេញ​ឈឺ ឬ​អញ្ចាញ​។ 
​    ​
​    ​៤. ទឹកអំបិល​ក្តៅ​ឧណ្ហៗ​
​    ​ទឹកអំបិល​ក្តៅ​ឧណ្ហៗ​អាចជួយ​បំបាត់​ឈឺធ្មេញ​ពូកែ​ដូចគ្នា​។ លាយ​អំបិល​ធម្មតា ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្តៅ​មួយ​កែវ​តូច ហើយ​យក​វា​មក​ខ្ពុ​ល​មាត់​ឱ្យ​សព្វ​។ វា​នឹង​ជួយ​បំបាត់​ការ​ហើម និង​រលាក ហើយក៏​កម្ចាត់​បាក់តេរី​ដែល​បង្ក​ការឈឺចាប់​ក្នុង​ធ្មេញ​ផងដែរ​៕ 

adverise with khmeread
ប្រភព៖ healthierwayoflife

មតិយោបល់