adverise with khmeread 13692125 1015536128561302 1992618320 o

សមត្ថកិច្ច​បាញ់​២​គ្រាប់​ឃាត់​បាន​ជនសង្ស័យ​បំណង​លួច​កង់​រថយន្ត​ម្នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​កង់​រថយន្ត តែ​ត្រូវបាន​ម្ចាស់​ឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព ដេញតាម​ស្រែក​ឆោឡោ​បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈតា​ល់​តិច ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន។​

    ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ម្ចាស់​រថយន្ត​ដែល​នៅ​ខាង​ក្នុងផ្ទះ​បាន​មើលឃើញ​ល​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់ខ្លួន គឺមាន​ជនសង្ស័យ​៤​នាក់ បាននិងកំពុង​ធ្វើ​សកម្មភាព ក៏បាន​បើកទ្វារ​ផ្ទះ​ចេញមក​ដេញចាប់​ជនសង្ស័យ​រហូតដល់ ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈតា​ល់​តិច និង​ស្រែក​ឆោឡោឡើង​បង្ក​ការភ្ញាក់ផ្អើល ប្រជាពលរដ្ឋ​នៅ​កន្លែង​នោះ​នាំគ្នា​ជួយ​ដេញចាប់។ ពេលនោះ​សមត្ថកិច្ច​ឃើញ​ដូច្នេះ​ក៏បាន​ដក​កាំភ្លើង បាញ់​ឡើងលើ​ចំនួន​២​គ្រាប់ ហើយ​ត្រូវបាន​សន្តិសុខ ឃាត់ខ្លួន​បាន​ម្នាក់​យកទៅ​ទីស្នាក់ការ​ផ្សារ​ដើម​គរ។​

    ក្រោយមក​សមត្ថកិច្ច​បា​ន​នាំខ្លួន​ជនសង្ស័យ​ទោ​សួរ​នាំនៅ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ ដើម្បី​ធ្វើការ​សួរនាំ និង​ស្វែងរក​បក្សពួក​ដែល​សេសសល់​។ ភ្លាមៗ​នោះ​ប៉ូលិស​មិនទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​នៅឡើយ៕

adverise with khmeread

មតិយោបល់