adverise with khmeread 1

Arsenal ជិត​ទិញ​កីឡាករ​បាន​ម្នាក់​ហើយ តែ​នៅតែ​មិនមែនជា​ខ្សែប្រយុទ្ធ​!

    ​កាំភ្លើង​ធំ Arsenal កំពុង​ជិត​សម្រេច​កិច្ចព្រមព្រៀង​ទិញយក​កីឡាករ​យុវជន​អន្តរជាតិ​អង់គ្លេស​អាយុ​ក្រោម ២១​ឆ្នាំ Rob Holding ពី​ក្រុម Bolton Wanderers ហើយ​។​

​    ​យោងតាម​វេ​ប​សាយ Press Association Sport តារាបាល់ទាត់​វ័យ ២០ ឆ្នាំ​រូបនេះ បានធ្វើ​ដំណើរ​មកដល់​ទីក្រុង​ឡុង​ដ៍​របស់​អង់គ្លេស​កាលពី​យប់​ថ្ងៃ​ចន្ទ​នៅ​ប្រទេស​អង់គ្លេស​ដើម្បី​ធ្វើតេស្ត​សុខភាព និង​បញ្ចប់​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយនឹង​កាំភ្លើង​ធំ បន្ទាប់ពី​ការដេញថ្លៃ​លើ​តម្លៃ​ខ្លួន ២ លាន​ផោន (​ជាង​២​លាន​ដុល្លារ​កន្លះ​) ត្រូវបាន​យល់ព្រម​ដោយ Bolton​។​

​    ​Holding បាន​ស្នាក់អាស្រ័យ​ជាមួយ Bolton ចាប់តាំងពី​គាត់​មាន​វ័យ ៧ ឆ្នាំ​មកម្ល៉េះ និង​បានចាប់ផ្តើម​លេង​ឱ្យ​ក្រុម​ឈុត​ធំ​របស់​ក្លឹប Bolton ក្នុងការ​ប្រកួត Capital One Cup ជាមួយ Burton កាលពី​ខែសីហា​។​

​    ​ខ្សែការពារ​កណ្តាល Holding បានបង្ហាញ​ខ្លួន​បាន​៣០​លើក​កាលពី​រដូវ​កាល​មុន និង​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ជាងគេ​របស់​ក្លឹប​នៅក្នុង​យុទ្ធនាការ​មួយ​ដែល​ក្លឹប​បញ្ចប់​ក្នុង​តំបន់​កាត់ចោល ចូលមក​កាន់​ក្របខ័ណ្ឌ Sky Bet League One វិញ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់