adverise with khmeread 13692210 1015536521894596 1975471070 o

រថយន្ត​សេរី​ទំនើប​ឡិច​ស៊ី​ស​៥៧០​បើក​ចុះ​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មីទៅ​បុក​ខឿន​ក្រោមស្ពាន​

    ភ្នំពេញ ៖ រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៥៧០ បាន​បើក​ចុះ​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ក្នុង​ល្បឿន​លឿន បួង​ចង្កូត​បត់​មិនទាន់បាន​បុក​ខឿន​ក្រោម​ស្ពាន បណ្តាលឱ្យ​រង​ការខូចខាត​រថយន្ត និង​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ន​រណា​ម្នាក់​នោះទេ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ ​និង​១០​នាទី​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ ខាងក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

    ប្រភពព័ត៌មាន​ពី​បុរស​រត់​ម៉ូ​តុ​ឌុប​ម្នាក់​ដែល​នៅ​អង្គុយ​ខាងក្រោម​ស្ពាន​ក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-2311 បើក​ចុះមក​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​បត់​ស្តាំ​ដោយ​មិន​បន្ថយល្បឿន បួង​ច​ង្គូ​ត​មិនទាន់បាន​ជ្រុល​បុក​ខឿន​ថ្ម​ក្រោម​ស្ពាន​អាកាស ក្បាលថ្នល់​ពេញទំហឹង បណ្តាលឱ្យ​ខូចខាត​រថយន្ត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​នរណាម្នាក់​នោះទេ។​

    សាក្សី​បន្តថា ប្រសិនជា​គ្មាន​ខឿន​ទប់​ពីមុខ មិនដឹងថា​រថយន្ត​បើក​ធ្លាយ​ដល់​ណា​? ហើយ​វា​នឹងមាន​រឿង​អ្វី​កើតឡើង​នោះទេ។​

    ក្រោយមក​ម្ចាស់​រថយន្ត​បាន​ទំនាក់ទំនង​ទៅ​រថយន្តស្ទូច ឱ្យមក​ស្ទូច​យក​រថយន្ត​ទៅ​ជួស​ជុស ខណៈ​សមត្ថកិច្ច​ក៏​ទៅដល់​កន្លែងកើតហេតុ ដោយ​និយាយថា​មិនមាន​ខូចខាត​ខឿន​ថ្ម​ខាងក្រោម​ស្ពាន​នោះទេ៕

adverise with khmeread

មតិយោបល់