adverise with khmeread 27d2bf3b a96f 4350 bb3e 24848608b8bc

អេស្កាវ៉ាទ័រ​បើក​ចេញពី​ការដ្ឋាន​ទាក់​ខ្សែភ្លើង​ធ្លាក់​កាត់​ទទឹងផ្លូវ​និង​ទ្រេត​បង្គោល​ភ្លើង​អស់​៣​ដើម​

    ភ្នំពេញ ៖ បង្គោល​ភ្លើង​ចំនួន​៣​ដើម​បាន​ទ្រេត​ហើយ​ខ្សែភ្លើង​បាន​ធ្លាក់​កាត់​ទទឹងផ្លូវ​បណ្តាលឱ្យ​ស្ទុះ​ចរាចរណ៍​រាប់​ម៉ោង​ ដោយសារតែ​មន​អេស្កាវ៉ាទ័រ​មួយគ្រឿង​បើក​ចេញពី​ការដ្ឋាន​ហើយ​បើក​ទាក់ កាលពី​វេលា​ម៉ោង​៨ ​និង​១០​នាទី​យប់​ថ្ងៃទី​១៩ ​ខែកក្កដា ​ឆ្នាំ​២០១៦ នៅ​ចំណុច​សួន​វឌ្ឍនៈ​តាមផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​អេស្កាវ៉ាទ័រ​មួយគ្រឿង​បាន​បើក​ចេញពី​ការដ្ឋាន​មួយកន្លែង​ដែល​នៅជាប់​របង​សួន​វឌ្ឍនៈ ​ហើយ​បាន​បើក​ឡើង​ផ្លូវ​វេ​ង​ស្រេង​ដោយ​បើក​បញ្ច្រាស់ទិស​ចរាចរ​ណ៍​ក៏បាន​ទាក់​និង​ខ្សែភ្លើង​បណ្តាលឱ្យ​ធ្លាក់​ដល់​ដី​និង​ទ្រេត​បង្គោល​ភ្លើង​អស់​ចំនួន​៣​ដើម​រង​ការខូចខាត តែ​សំណាង​មិន​បង្ក​ឱ្យ​មនុស្ស​រងរបួស​នោះទេ​។​

    សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​បង្ក​រួច​តៃកុង​បាន​ចុះ​គេចខ្លួនបាត់​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើត​ហ​តុ​បង្ក​ឱ្យ​ស្ទុះ​ចរាចរណ៍​រាប់​ម៉ោង​ផងដែរ​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​ទាក់ទង​ទៅ​មន្ត្រី​អគ្គីសនី​មក​ពិនិត្យ​ជាក់ស្តែង​យក​រថយន្ត​បង្ក​ទៅ​រក្សារ​ទុក​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​៕

adverise with khmeread

មតិយោបល់