adverise with khmeread 3

លោក Wenger៖ កីឡាករ Mesut Ozil បាន​ក្លាយជា​ក្បាលម៉ាស៊ីន​ដឹកនាំ​មួយរូប​របស់​ក្រុម Arsenal

​កីឡាករ​វ័យ ២៧​ឆ្នាំ Mesut Ozil សឹងតែ​មិនមាន​ចំនុច​ខ្វះខាត​ចាប់តាំងពី​ការផ្ទេរ​មកពី​ក្រុម​អធិរាជ​ស Real Madrid ក្នុងតម្លៃ​ខ្លួន ៤២ លាន​អឺរ៉ូ​ក្នុង​ឆ្នាំ ២០១៣ ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ​ក្រុម Arsenal លោក Arsene Wenger មិនអាច​ទ្រាំ​មិន​សរសើរ​កីឡាករ Ozil បាន​នោះឡើយ​។​

​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​ប្រាប់​វេ​ប​សាយ​របស់​ក្លឹប​ថា "​ពេលដែល​គាត់​មាន​បញ្ហា​របួស គាត់​ប្រឹងប្រែង​ស្តារ​កាយសម្បទា​ឡើងវិញ​យ៉ាងខ្លាំង​ក្លា​"​។ គ្រូបង្វឹក​រូបនេះ​បាន​សរសើ​ទៀតថា "​ខ្ញុំ​ជឿថា​រូបគេ​បាន​បង្កើន​កេរ្តិ៍ឈ្មោះ ទំនួល​ខុសត្រូវ និង​ភាពជា​អ្នកដឹកនាំ​ក្នុង​ក្រុម ហើយ​ផ្អែកលើ​ចំណុច​នេះ រូបគេ​បាន​បំពេញ​តួនាទី​ល្អប្រសើរ​ជាង​មុន​យ៉ាង​សម្បើម និង​មានការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការដឹកនាំ​ក្រុម បើ​ធៀប​នឹង​ពេល​រូបគេ​ទើប​មកដល់​ដំបូង​"​។​

​ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ជាមួយនឹង​គ្រាប់​បាល់ Assist ទៅ​មិត្ត​រួម​ក្រុម​ចំនួន ១៦​គ្រាប់​ក្នុង​រដូវ​កាល​នេះ ដោយ​ធ្វើ​ឲ្យ​រូបគេ​កៀក​នឹង​បំបែក​កំណត់ត្រា ២០ គ្រាប់​របស់​កីឡាករ Thierry Henry ខណៈ​ការប្រកួត Premier League នៅសល់​ចំនួន ១៧ សប្តាហ៍​ទៀត​ទើប​ចប់​៕

adverise with khmeread
ប្រភព៖ ​មេត្រូ​

មតិយោបល់