adverise with khmeread Untitled 1

ញាក់សាច់​! សាស្ត្រាចារ្យ​និង​គ្រូបង្រៀន​ជាង ១៥.០០០ នាក់​និង​ទាហាន​ជិត​២០.០០០​ត្រូវ​បញ្ឈរជើង​ឬ​ឃុំខ្លួន​នៅ​តួ​ក​គី​

    ​យោងតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បានឱ្យដឹងថា បុគ្គលិក​សិក្សា​ចំនួន​ដល់​ទៅ ១៥.២០០ នាក់​បាន​បញ្ឈរជើង​ដោយ​រដ្ឋាភិបាល​តួ​ក​គី​ពីបទ​មាន​ទំនាក់ទំនង​ជាមួយ​បុព្វ​ជិត​រត់ចោលស្រុក លោក Fethullah Gulen​។ 

​    ​ក្រសួង​អប់រំ​បានធ្វើ​សេចក្តីប្រកាស​បែបនេះ បន្ទាប់ពី​ប្រធានាធិបតី Erdogan បានទាមទារ​ឱ្យ​អាមេរិក​ចាប់ខ្លួន​បុព្វ​ជិត​អ៊ីស្លាម​រស់នៅ​រដ្ឋ Pennsylvania​ដែល​គេ​ជឿថា​ជា​មេខ្លោង​នៅ​ពីក្រោយ​រដ្ឋប្រហារ​បរាជ័យ​។ 

​    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា ព្រឹទ្ធបុរស​សាកលវិទ្យាល័យ​ជាង ១.៥០០ នាក់​ក៏​ត្រូវបាន​បង្គាប់​ឱ្យ​ចុះ​ចេញពី​តំណែង​ដោយ​ក្រុមប្រឹក្សា​អប់រំ​កម្រិត​ខ្ពស់​របស់​តួ​ក​គី​ដែរ​។ 

​    ​រដ្ឋមន្ត្រី​យុត្តិធម៌ លោក Bekir Bozdag បានទាមទារ​ឱ្យ​អាមេរិក​ធ្វើ​បត្យាប័ន​លោក Fethullah Gulen ដោយ​និយាយថា រាល់​ភស្តុតាង​ទាំងអស់​បាន​ចង្អុល​ថា ជននេះ​គឺជា​អ្នករៀបចំ​ផែនការ​បះបោរ​។​

​     លោក​បូស​ដាក​ប្រាប់​អ្នកយកព័ត៌មាន​នៅក្រៅ​អគារ​សភា​តួ​ក​គី​ថា "​យើង​មាន​ភស្តុតាង​លើសពី​គ្រប់គ្រាន់ ដែល​អ្នក​អាច​ស្នើសុំ​បាន​ទាក់ទិន​នឹង Fethullah Gulen​។ មិនចាំបាច់​បញ្ជាក់​អ្វី​តទៅទៀត​ទេ​អំពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ រាល់​ភស្តុតាង​បង្ហាញថា ការប៉ង​ធ្វើ​រដ្ឋប្រហារ​ត្រូវបាន​រៀបចំឡើង​តាម​បំណង​និង​បញ្ជា​របស់គាត់ (Fethullah Gulen)"​។ 

​    ​មនុស្ស​ជិត ៣០០ នាក់​បាន​ស្លាប់ និង​ជាង ១.៤០០ នាក់​បាន​រងរបួស​អំ​ឡុង​ការធ្វើ​រដ្ឋប្រហារ ខណៈដែល​ទាហាន​បាន​លើក​រថក្រោះ និង​យន្តហោះ​ចម្បាំង​វាយ​ដណ្តើម​អំណាច​ក្នុង​ទីក្រុង​ជាច្រើន​របស់​តួ​ក​គី​ហើយ​ទាហាន​ជិត ២០.០០០ នាក់​ត្រូវបាន​បញ្ឈរជើង​ឬ​ចាប់ឃុំខ្លួន​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់