adverise with khmeread Untitled 1

Zlatan និយាយថា​គាត់​ធ្វើឱ្យ​បាល់ទាត់​មើលទៅ​ស៊ី​ផុយ​ជាមួយ​ក្បាច់​កន្ត្រៃ​ហោះ​របស់ខ្លួន​លើ​វាល​ខ្សាច់​

    ​Zlatan Ibrahimovic បាន​ផ្ញើ​សារ​គម្រាម​ទៅដល់​ខ្សែការពារ​ទាំងអស់​ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League មុននឹង​រដូវ​កាល​ថ្មី​មកដល់ ដោយ​បង្ហោះ​វីដេអូ​ខ្លី​មួយ​នៃ​ការបញ្ចេញ​ជំនាញ​កំពូល​របស់គាត់​នៅលើ​ឆ្នេរ Venice ទីក្រុង Los Angeles​។​

​    ​តារាបាល់ទាត់​វ័យ ៣៤​ឆ្នាំ​រូបនេះ បានបង្ហាញ​ថា​គាត់​នៅតែ​ជា​អត្ត​ព​លិ​ក​ដ៏​អស្ចារ្យ ដែលមាន​ភាពបត់បែន និង​បច្ចេកទេស​ដើម្បី​សម្រប​ខ្លួន​នៅក្នុង​លី​ក​អង់គ្លេស ដោយ​បង្ហាញ​ស្នៀត​ស៊ុត​កន្ត្រៃ​ហោះ​នៅលើ​ខ្សាច់​។ 

​    ​Ibrahimovic បានបង្ហាញ​បច្ចេកទេស​ទាត់​បាល់​មួយចំនួន មុនពេល​ដែល​គាត់​ត្រិះ​បាល់​លេង បន្ទាប់មក​ស៊ុត​វ៉ូ​ឡេ​យ៉ាង​ស្អាត​៕ 

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់