adverise with khmeread 13817307 261242714256849 632409989 n

សាហាវ! ម៉ូតូបុកម៉ូតូ ម្នាក់បែកក្បាល ម្នាក់ក្អួតឈាម

    ភ្នំពេញ ៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ដោយ​ម៉ូតូ​អា​សង់​ប៊ិច​ជិះ​ឆ្លងផ្លូវ​មិន​បើក​ស៊ីញ៉ូ​សុំ​ផ្លូវ។​

    គ្រោះថ្នាក់​នេះ​កើតឡើង កាលពី​វេលា​ម៉ោង ៩​យប់​ថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី មុខ​បុរី​ញ៉ូ​ថោ​ន ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​សង់​ប៊ិច​សេ​១១០​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BI-8549 ជិះ​តាមផ្លូវ​សព​វៀតណាម​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ឡើងមក​ផ្លូវ​សហព័ន្ធរុស្ស៊ី។​

    ខណៈពេល​ឆ្លង​បាន​បន្តិច​ដោយ​មិនបាន​បើក​ស៊ីញ៉ូ​ហើយ​មិន​មើល​ឆ្វេង​មើល​ស្តាំ ស្របពេលនោះ​ក៏មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ស្កុប​ពី ពណ៌​ស ​ពាក់​ស្លាក​លេខ​ 1FA-5887 តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​កើ​តទៅ​លិច​ក៏បាន​ទៅបុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​បុរស​ជិះ​ម៉ូតូ​សង់​ប៊ិច ដួល​បោក​ក្បាល​ទៅ​ថ្នល់​ក្អួត​ចេញ​សុទ្ធតែ​ឈាម។​

    រីឯ​បុរស​ជិះ​ស្កុប​ពី បែកក្បាល​ហូរឈាម​ពេញមុខ ភ្លាម​បុរស​ជិះ​សង់​ប៊ិច​ដែល​ធ្ងន់ធ្ងរ​ត្រូវ​រថយន្ត​គ្លីនិក​ឯកជន​មក​ដឹក​ទៅ​សង្គ្រោះ ដោយឡែក​បុរស​ជិះ​ស្កុប​ពី រង់ចាំ​សាច់ញាតិ​មក​ទទួល​ដឹក​ទៅ​ពេទ្យ មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ។​

    ក្រោយពេល​កើតហេតុ​ម៉ូតូ​ដែល​ខូចខាត​ទាំង​២​គ្រឿង ត្រូវ​សមត្ថកិច្ច​វាស់វែង​យកទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ៕


adverise with khmeread

មតិយោបល់