adverise with khmeread C26563d8 e635 4da7 b7a0 b789ea94cc5e

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាលឱ្យ​ស្លាប់​២​នាក់​និង​របួស​ធ្ងន់ធ្ងរ​ម្នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់ និង​យុវជន​ម្នាក់ បាន​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ម្នាក់ទៀត​របួស​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ដែល​បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ប្ល៊ូ​រ​ក្លឹប តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ។​

    បើតាម​ប្រភពព័ត៌មាន​ពី​ប្រជា​ការពារ​ភូមិ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​និង​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ដឹក​បន្លែ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​កើ​តទៅ​លិច។​

    ពេលមកដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ភ្លាមនោះ​ស្រាប់​តែមាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​និ​ច ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-7343 ជិះ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន បាន​បុក​ម៉ូតូ​សង់​កូរ៉េ​ពេញទំហឹង បណ្តាលឱ្យ​យុវជន​ដែលជា​ម្ចាស់​ម៉ូតូ​និ​ច និង​បុរស​ម្ចាស់​ម៉ូតូ​សង់​កូរ៉េ បែកក្បាល​ហូរឈាម​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។ ចំណែក​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ និង​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​សព ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី និង​បាន​យក​ម៉ូតូ​ដែល​ខូចខាត​ទាំង​២​គ្រឿង ចូល​កៀន​ដើម្បី​បញ្ចៀស​ការកកស្ទះ និង​គ្រោះថ្នាក់​ដល់​អ្នកដទៃ រួច​ទំនាក់ទំនង​ជំនាញ​ឱ្យមកធ្វើ​ការវាស់វែង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ៕

 

adverise with khmeread

មតិយោបល់