adverise with khmeread Untitled 1

Mourinho មិន​សប្បាយចិត្ត​ដែល​កាលវិភាគ​រៀប​ឱ្យ Man Utd ឆាប់​ជួប Chelsea ពេក​

    ​ការប្រឹងប្រែង​របស់ Jose Mourinho ដើម្បី​ពន្យារពេល​វិលត្រឡប់​ទៅកាន់​ទឹកដី​តោ​ខៀវ Chelsea ក្នុង​ខែតុលា​ត្រូវបាន​បដិសេធ​ដោយ​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League ហើយ​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ នឹង​ដឹក​ដៃ​ក្រុម​បិសាច​ក្រហម​របស់គាត់​ចូលទៅក្នុង​ដំណើរ​ប្រកួតប្រជែង​ពានរង្វាន់​ក្លឹប​ទ្វីបអឺរ៉ុប​លំដាប់​ទី​ពីរ Europa League នៅ​ថ្ងៃ​ព្រហស្បតិ៍​មុននឹង​ការប្រកួត​នៅក្នុង​ទឹកដី Stamford Bridge ឈាន​មកដល់​នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែតុលា​។ 

​    ​ខណៈ Chelsea ដែល​មិនមាន​ការប្រកួត​អ្វី​នៅក្នុង​តំបន់​អឺរ៉ុប​នោះ អាច​កេងចំណេញ​ពេល​រវល់​របស់ Man Utd ដូច្នេះហើយ​ទើប​លោក Mourinho ចង់​កែតម្រូវ​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ជំនួប​ដ៏​ធំ​មួយ​នេះ​។​

​    ​កម្មវិធី​ប្រកួត​ក្របខ័ណ្ឌ Premier League សម្រាប់​ក្រុម​ពាក់ព័ន្ធ​លើ​ការចូលរួម​ក្នុង Europa League ត្រូវបាន​ប្តូរ​ទៅ​អាទិត្យ​ទាំងអស់ តែ​ស៊យ​អី​តែ Man Utd មក​ត្រូវ​ជួប Chelsea នៅ​ថ្ងៃ​សៅរ៍​តែម្នាក់ឯង​ទៅវិញ​៕ 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់