adverise with khmeread Zlatan main

Zlatan អត់​មានឈ្មោះ​ក្នុង​ក្រុម​បិសាច​ក្រហម​សម្រាប់​ដំណើរ​ប្រកួត​នៅ​ចិន​

​    ​Zlatan Ibrahimovic មិនត្រូវ​បាន​គេ​ដាក់បញ្ចូល​នៅក្នុង​ជម្រើស​កីឡាករ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ប្រកួត​មិត្តភាព​របស់​ក្រុម​បិសាច​ក្រហម  Manchester United នៅ​ប្រទេស​ចិន​ឡើយ​។​

​    ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​រូបនេះ កំពុង​រីករាយ​ពេលវេលា​សម្រាក​លំហែកាយរ​បស់​គាត់​បន្តទៀត បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​ចុះចូល​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម​នៅ​ដើមខែ​នេះ ហើយ​គាត់​នឹងមិន​វិល​ត្រឡប់មក​ក្លឹប​វិញ​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​របស់ខ្លួន​ឡើយ​។​

​    ​ក្រុម​បិសាច​ក្រហម​នឹងត្រូវ​ប្រឈមមុខ​ជាមួយ Borussia Dortmund ក្នុង​ទីក្រុង​សៀង​ហៃ​នៅ​ថ្ងៃ​សុក្រ​ខាងមុខ មុន​ពេលដែល​ពួកគេ​នឹងធ្វើ​ដំណើរ​បន្តទៅ​កាន់​ទី​ក្រុង​ប៉េកាំង ដើម្បី​តទល់​ជាមួយនឹង​ក្រុម Manchester City ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola៕


 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់