adverise with khmeread 13823305 261248387589615 431875701 n

ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើ​គ្រឿងញៀន​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌចំការមន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នា​ថ្ងៃ១៩ ​កក្កដា​ ឆ្នាំ២០១៦ ​ម៉ោង​៨ និង៣០​នាទី​យប់ ដែលជា​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​កា​រាស់​សាំង​សូ​គីម៉ិ​ច ក្រុម​២៥ ភូមិ៤ ផ្លូវ​មុន្នី​រ៉េត សង្កាត់​ទំនប់ទឹក​
​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជន​ល្មើ​ស​ឈ្មោះ​ ហ៊ុល ភក្ត្រា ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​លេខ​10C8B ផ្លូវ២៧១ សង្កាត់​ទឹកល្អក់​៣ ខ​ណ្ឌទួល​គោក។​

    ប៉ូលិស​បន្តថា កម្លាំង​ល្បាត​ប៉ុស្តិ៍​ទំនប់ទឹកឃើញ​ជនសង្ស័យ ឃាត់​ត្រួតពិនិត្យ​ម៉ូតូ​​បិទ​ស្កុ​ត​ខ្មៅ​ឱ្យ​ឈប់​ហើយ​ក៏​ធ្វើការឆែកឆេរ​ឃើញ​ថ្នាំ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​៤កញ្ចប់​ធំ​,​ ល្មម២​កញ្ចប់ ​និង​តូច២​កញ្ចប់​ព្រម​ធ្វើការដកហូត​វត្ថុ​ខាង​លើព្រមទាំង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មា​ស់រី​វូ​ពណ៌​ស ​និង​ខ្មៅ​បិទ​ស្កុ​ត​ខ្មៅ​សេរី​២០០៧ ផ្លាក់លេខ​ភ្នំពេញ ​1AC-1712 ​លេខ​តួ​និង​ម៉ាស៊ីន​ 246715​ លុយ​ខ្មែរ​៤​ម៉ឺ​ន​រៀល​ឃាត់​ជន​ល្មើ​ស ​និង​កសាង​សំនុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់