adverise with khmeread Untitled 1

Jang Geun Suk ត្រូវ​អ្នកគាំទ្រ​ចំអក​ឱ្យ​ដោយសារ​ធាត់​មើល​លែង​ចង់​ស្គាល់​

    ​បន្ទាប់ពី​ឃើញ​រូបភាព​របស់​តួ​សម្ដែង​និង​តារាចម្រៀង​លោក Jang Geun Suk នៅ​ព្រលានយន្តហោះ អ្នកគាំទ្រ​និង​សារព័ត៌​មានបាន​រិះគន់​គាត់​ចំពោះ​ការឡើង​ទម្ងន់​របស់គាត់​មើល​លែង​ចង់​ស្គាល់​។​

​    ​ខណៈដែល​អ្នកគាំទ្រ​ប្រញាប់ប្រញាល់​ទៅ​ព្រលានយន្តហោះ​ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​និង​ការគាំទ្រ​សម្រាប់ Jang Geun Suk ស្រាប់តែ​បណ្ដាញ​ផ្សព្វផ្សាយ​បានកត់សម្គាល់​ឃើញ​គាត់​ឡើង​ទម្ងន់ ខណៈដែល​ភស្ដុតាង​ជាក់ស្ដែង​ពី​បួ​រក​របស់គាត់​បានបង្ហាញ​ស្រាប់​។​

​    ​មាន​អ្នករាយការណ៍​ព័ត៌មាន​ជាច្រើន​បានសរសេរថា អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​បាន​រិះគន់ Jang សម្រាប់​ការមិនអាច​គ្រប់គ្រង​ទម្ងន់​របស់ខ្លួន​ឱ្យមើល​ទៅ​ស្អាត​បាន​នោះទេ​។ អ្នកខ្លះ​អះអាងថា​គាត់​មើល​មិន​ចង់​ស្គាល់ ហើយ​មុខ​របស់គាត់​ឡើង​មូល​ដូច​បាល់​៕

adverise with khmeread
ប្រភព៖ koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់