adverise with khmeread 1 %281%29

បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ខណៈ​មាន​បទល្មើស​ជាច្រើន​នៅ​ដង​ទន្លេមេគង្គ​

    កណ្តាល ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង់​បាន​រិះគន់​ដល់​លោកនាយ​រដ្ឋបាល​ជលផល​ប្រ​ចា​ការ​ដង​ទន្លេមេគង្គ​ ដែល​បើក​កិច្ចប្រតិបត្តិការ​ប​ង្គ្រា​ប​បទល្មើស​នេសាទ​ដល់​អ្នក​មិន​បង់លុយ​ឱ្យ ហើយ​ទុក​អ្នក​ដែល​បាន​បង់លុយ។​

    កា​រប​ង្គ្រា​ប​នេះ​បាន​ដឹកនាំ​ដោយ​លោក ​កែ សា​វី ប្រធាន​ផ្នែក​រដ្ឋបាល​ជលផល​រកា​កោង​ដោយ​ត្រួតត្រា​៦​ស្រុក​ គឺ​ស្រុក​រកា​កោង, ​មុខកំពូល, ​ពញ្ញាឮ​, ល្វាឯម​, ​លើកដែក​, កៀនស្វាយ​ដឹកនាំ​ប​ង្គ្រា​ប់​នៅតាម​ដង​ទន្លេមេគង្គ​ និង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​គគី​រ​ធំ​,​ ប៉ូលិស​ស្រុក​ និង​កងរាជអាវុធហត្ថ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ​ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​បទល្មើស​នា​រដូវ​បិទ​នេសាទ​។​

    ប្រជាពលរដ្ឋ​អ្នកនេសាទ​បាន​ត្អូញត្អែរថា ​លោកនាយ​ជលផល​ដឹកនាំ​ដោយ​លោក ​កែ សា​វី​ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ទន្លេមេគង្គ​បង្ក្រាប​តែ​ពលរដ្ឋ​នេសាទ​ស្លូតត្រង់​មិនបាន​បង់លុយ​ចូលក្នុង​ហោប៉ៅ​លោកនាយ​រដ្ឋបាល​ជលផល​។ តែមិន​បាន​ប​ង្គ្រា​ប​លើអ្នកនេសាទ​បង់លុយ​ឱ្យ​លោក ​កែ សា​វី ​ហើយ​លោក​ធ្វើជា​មើលរំលង​នៅ​បទល្មើស​ពេញ​ក្នុង​ផ្ទៃ​បឹង​ដង​ទន្លេ​តែម្តង​។​

    ជាក់ស្តែង​ថ្មីៗ​ក៏​គេ​សង្កេតឃើញ​លើ​ផ្ទៃ​ដង​ទន្លេ​មាន​បទល្មើស​ដូចជា ឧបករណ៍​ល្មើសច្បាប់​ទាំងនោះ​មានដូចជា សៃយ៉ឺន ស្បៃ​មុង ឡុ​ក ណ​រ៉ាវ ឆា​រ៉ា នាម យាំង​កាវ លប​ជើងរាវ លប​បង្កង លប​ឆ្កួត ប្រើស​១០០ ទូក​ឆក់​ក្ដៅ ត្រជាក់ ដាយ ត្រី​ប្រាក​ម្សៅ កើតមាន ជា​ហូ​ហែ​។


    នៅពេល​ថ្មី​នេះ​ក៏មាន​អ្នកនេសាទ​ម្នាក់​ស្លាប់​នៅក្នុង​ទន្លេមេគង្គ​ដែរ​ដោយ​បុរស​រូប​នោះបាន​ជិះទូក​ដាក់​ដាយ​ត្រី​ប្រា​ម្សៅ​នៅក្នុង​ដង​ទន្លេមេគង្គ​ថែមទៀត​ផង​។​

    ទាក់ទិន​នឹង​ករណីនេះ​អ្នកយក​ព៍​ត៌​មាន​មិនអាច​ទំនាក់ទំនង​ប​ម្លី​ពី​លោក​ កែ សា​វី ឡើយ​ដោយ​គ្មាន​ប្រភព​ណាមួយ​ទំនាក់ទំនង​នោះឡើយ​។​

    ប្រជា​នេសាទ​សូម​សុំ​ពរ​ដល់​លោក​ អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជលផល​ជាពិសេស​លោក​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ជួយ​អន្ដរាគមន៍​ដល់​លោក​ កែ សា​វី​ ផង៕

adverise with khmeread

មតិយោបល់