Thief

ឆ្កឹះសោទ្វារផ្ទះគេលួចម៉ូតូPCX រត់មិនរួចពីខ្នោះ

     ភ្នំពេញ ៖  ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២​និង​៤៣​នាទី​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៥​នៅក្នុង​ផ្ទះ​លេខ​៣៤ បេ​អឺ​០​ផ្លូវ​លេខ​៤៧​ភូមិ​១២​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារផ្ទះ​លួច​យក​ម៉ូតូ​មួយគ្រឿង ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ឃួន ទិ​ត្យ​សុភ​ណ្ណា ហៅ​ខ្លឹង ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។​ចាប់យក​វត្ថុតាង​ម៉ូតូ​មួយគ្រឿង​ម៉ាក​P.C.X ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU-8844  (​ជា​ម៉ូតូ​របស់​ជនរងគ្រោះ​)​។​
     ចំណែក​ជនរងគ្រោះ​ឈ្មោះ​សន សុវណ្ណារ៉ា ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​មុខរបរ​យោធា មាន​ទីលំនៅ​ផ្ទះ​លេខ​៣៤​បេ​អឺ​០​ផ្លូវ​លេខ​៤៧​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​
    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

មតិយោបល់