adverise with khmeread 91440fdd 9b0f 49a2 98c0 f87e5eb96f97

ឡាន​បើក​បុក​ហើយ​កិន​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​នៅ​ផ្លូវជាតិ​លេខ​៤

    កណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង​បុរស​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តបុក​ម៉ូតូ កើតឡើង​នា​ថ្ងៃទី​១៩ ​កក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង៩ ​និង​២០​នាទី យប់​នៅ​ចំណុច​ភូមិ ស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល លើផ្លូវ​ជាតិ​លេខ​0៤ ចន្លោះ​KM២២,២៣​។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំ​និង​វេលា​ម៉ោង កើតហេតុ​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​C125 ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ ​1E-4519 បើកបរ​ដោយ​ឈ្មោះ​មិន​ស្គាល់ នៅក្នុង​ខ្លួន​ពុំមាន​អត្តសញាណ​អ្វី​ជាប់​ខ្លួន​ទេ​ទាំង​អ្នកស្លាប់​ និង​អ្នករងរបួស​ធ្ងន់​ហើយ​គ្មាន​ពាក់មួក​សុ​វត្តិភាព ប៉ុន្តែ​មាន​កញ្ចក់ បាន​បើកបរ​ពី​លិចទៅ​កើត ព្រះសីហនុ​ទៅ​ភ្នំពេញ​។

​    

    លុះ​មកដល់​កន្លែងកើតហេតុ​ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​ បាន​បើក​មក​ប៉ះ​ម៉ូតូ​បណ្ដាល​ឱ្យដួល​ ហើយ​ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់។ ចំណែក​រថយន្ត​បាន​បើ​គេ​ខ្លួន​បាត់​ក្នុងទិសដៅ​ស្របគ្នា។​

    ប៉ូលិស​សន្និដ្ឋាន ថា​ករណីនេះ​បណ្ដាលមកពី​រថយន្ត​បើក​ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់។ ​ចំពោះ​សាកសព កម្លាំង​ជំនាញ​បាន​យកទៅ​ទុក​នៅ​ក្នង​វត្ត​ភូមិ​ថ្មី​រង់ចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យតាម​ប្រពៃណី​។​ ចំណែក​មធ្យោបាយ​ជំនាញ​យកមក​រក្សា ទុក​នៅ​អ​ធិ​រដ្ឋា​ន​ប៉ូលិស ស្រុក​អង្គស្នួល​ នឹង​វាស់វែង និង​ស្រាវជ្រាវ​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់