adverise with khmeread Untitled 1

តួឯក​ប្រុស​ស្រី​ក្នុង​រឿង "​និស្ស័យ​ស្នេហ៍​ដាវ​ទេព​" តារា​តៃវ៉ាន់ Michelle Chen រៀបការ​ជាមួយ​តារា​ចិន Chen Xiao ដែលមាន​អាយុ​ប្អូន​ជាង ៤ ឆ្នាំ​

    ​ទីក្រុង​ប៉េកាំង - ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ចិន តារា​តៃវ៉ាន់​នាង Michelle Chen វ័យ ៣៣ និង​តារា​សម្ដែង​ចិន​លោក Chen Xiao វ័យ ២៩ ឆ្នាំ បាន​ប្រារព្ធ​ពី​ធី​មង្គលការ​របស់​ពួកគេ​នៅ​សណ្ឋាគារ Yanqi Hotel នៅ​ច្រាំងទន្លេ Yanqi នៅក្រៅ​ក្រុង​ប៉េកាំង​កាលពី​ព្រឹក​ថ្ងៃទី ១៩ កក្កដា​។​

​    ​ភ្លើង​ស្នេហ៍​របស់​ពួកគេ​ចាប់ផ្ដើម​ឆាបឆេះ បន្ទាប់ពី​ពួកគេ​សម្ដែង​ជា​គូស្នេហ៍​ជា​តួ Little Dragon Girl និង Yang Guo ក្នុង​ឆ្នាំ ២០១៤-២០១៥ ក្នុង​រឿង​ភាគ​ទូរទស្សន៍ "The Romance Of The Condor Heroes" (​និស្ស័យ​ស្នេហ៍​ដាវ​ទេព​)​។​

​    ​តាមពិត ពួកគេ​បាន​រៀបការ​នៅ​ភាគ​កើត​ទីក្រុង Hefei កាលពី​ថ្ងៃទី ៥ កក្កដា​និង​បានប្រកាសថា​កូនក្រមុំ​មាន​ផ្ទៃពោះ​ហើយ​។ ហើយ​ការ​រៀបការ​នៅ​ប៉េកាំង​ជាការ​រៀបការ​ផ្លូវការ​ទ្រង់ទ្រាយ​ធំ​របស់​អ្នក​ទាំងពីរ​។ 

​    ​ក្នុង​ពី​ធី​មង្គលការ​មាន​អ្នកចូលរួម​ប្រហែលជា ៣០០ នាក់ សុទ្ធសឹង​ជាតា​រា​ល្បីៗ​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​៕

ប្រភព៖ Straitstime

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់