adverise with khmeread 5b716da5 87a6 4b0d a80a 8b2614b88325

អតីតមន្ត្រី​យោធា​ម្នាក់​សមត្ថកិច្ច​ថា​រាលកៃ​កាំភ្លើង​ស្លាប់​


    ស្ទឹងត្រែង ៖ អតីតមន្ត្រី​យោធា​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សៀម​ប៉ាង​រាយការណ៍​ថា ​បាន​រាលកៃ​កាំភ្លើង​បណ្តាលឱ្យ​ស្លាប់ តែ​ត្រូវបាន​គេ​សង្ស័យថា​ជា​ករណី​បាញ់សម្លាប់​ខ្លួនឯង​។​

    ហេ​តុ​ការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៩​ កក្កដា ​ឆ្នាំ​២០១៦​ ស្ថិតនៅ​ភូមិ​គី​រី​វង្សា​លើ ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

    ប៉ូលិស​ស្រុក​សៀម​ប៉ាង​បានឱ្យដឹងថា ជនរងគ្រោះ​ជា​អតីតមន្ត្រី​យោធា​ស្លាប់​ ដោយសារ​រាលកៃ​កាំភ្លើង​នោះ​មានឈ្មោះ ​ខ​ត យ៉ ភេទប្រុស អាយ​៥៤​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​គី​រី​វង្សា​លើ ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​គេ​បានឮ​ស្នូ​កាំភ្លើង​បាន​ផ្ទុះឡើង​នៅផ្ទះ​ជនរងគ្រោះ មិនដឹងថា​ជា​ករណី​អី​នោះទេ​?​។​ ក្រោយ​កើតហេតុ​ត្រូវបាន​គេ​រាយការណ៍​ដល់​ប៉ូលិស​បាន​ចុះ​ពិនិត្យមើល បាន​រកឃើញ​អាវុធ​ម៉ាក​AK​មួយ​ដើម​នៅនឹងកន្លែង​កើតហេតុ ហើយ​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ត្រូវ​គ្រប់​កាំភ្លើង​ធ្លាយ​ខួរ​ចេញមកក្រៅ ប៉ូលិស​បាន​សន្និដ្ឋានថា​រាលកៃ​កាំភ្លើង​។​

    តែ​ប្រភព​ដោយឡែក​មួយ​ត្រូវបាន​គេ​សង្ស័យថា​ជា​ករណី​បាញ់​សម្លាប់ខ្លួន​តែ​គេ​មិន​ថា​មកពី​មូលហេតុ​អ្វី​នោះទេ​។​ សាកសព​ក្រោយពី​មានការ​ពិនិត្យ​ពី​សមត្ថកិច្ច​ជំនាញ​រកឃើញថា ជា​ករណី​បង្កដោយ​ខ្លួនឯង សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់ឱ្យ​បងប្អូន​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់