adverise with khmeread 0

​អ្នកគាំទ្រ​ផ្កាប់មុខ ហែល​ទឹក ១ គីឡូម៉ែត្រ​ទៅ​មើលមុខ Messi ផ្ទាល់​ដល់​នាវា​កម្សាន្ត ហើយ​ជួប​រឿង​សំណាង​ហួសការ​ស្មាន​

​    ​តើ​អ្នក​នឹងធ្វើ​អ្វីខ្លះ​ដើម្បី​មានឱកាស​ជួប​ជាមួយ​វីរបុរស​របស់​អ្នក​?

​    ​ដំណើរ​កម្សាន្ត​នៅ​កោះ Ibiza របស់ Lionel Messi ជួប​រឿង​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈដែល​គាត់​លំហែកាយ​នៅលើ​នាវា​ប្រណិត​របស់គាត់​នៅលើ​ផ្ទៃ​ទឹកសមុទ្រ​ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​។​

​    ​បន្ទាប់ពី​បាន​ចាក​ចេញពី​ឆ្នេរ​ដើម្បី​ឆ្ពោះ​ដំណើរ​បន្ត​ទៅមុខ​នៅលើ​ផ្ទៃសមុទ្រ​អំឡុងពេល​ដំណើរ​កម្សាន្ត​របស់ខ្លួន​តារា​ឆ្នើម​របស់​ក្រុម Barcelona រូបនេះ​ក៏ត្រូវ​បាន​ហ្វូង​អ្នកគាំទ្រ​តាម​ចោមរោម​ជាច្រើន​ដើម្បី​សុំ​ការអនុញ្ញាត​ថតរូប​ជាមួយនឹង​វីរបុរស​របស់​ពួកគេ​។

​    ​ទោះជា​យ៉ាងណាក្តី ហេតុការណ៍​ទាំង​លើ​នេះ​មិន​គ្រប់គ្រាន់​នោះឡើយ​សម្រាប់​ប្រិយមិត្ត​ម្នាក់ ដែល​ចង់​ប្រាថ្នា​ចង់ឃើញ​មុខ​ផ្ទាល់​របស់ Messi​។ ដូច្នេះហើយ​ទើប​គាត់​បានសម្រេច​ចិត្ត​ហែល​ទឹក​ចម្ងាយ​ដល់​ទៅ ១​គីឡូម៉ែត្រ​ដោយ​គ្រាន់តែ​មានបំណង​ចង់ឃើញ​វីរបុរស​របស់គាត់​តែប៉ុណ្ណោះ​។​

​    ​ប៉ុន្តែ​បន្ទាប់មក​រឿង​ដែល​មិន​ធ្លាប់មាន​មួយ​បានកើត​ឡើង​។ ដោយ​តបស្នង​ការលះបង់​រប​ស់​អ្នកគាំទ្រ​រូបនោះ Messi បាន​អញ្ជើញ​គាត់​ចេញពី​ផ្ទៃ​ទឹក​ឡើង​មកលើ​នាវា​កម្សាន្ត​របស់គាត់​។​

​    ​ហើយ​វា​មិនបាន​បញ្ឈប់​ត្រឹម​នោះឡើយ ប្រិយមិត្ត​ដ៏​អស្ចារ្យ​ម្នាក់នេះ​បាន​រីករាយ​ជជែក​ម្សា​ន្ត​ជាមួយនឹង​វីរបុរស​របស់គាត់​អស់​រយៈពេល ២០​នាទី រួម​ជាមួយនឹង​ការថតរូប​អនុស្សា​រី​យ៍ និង​ទឹក​ទឹក​ផ្លែឈើ​មួយ​កែវ​ទៀតផង​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់