adverise with khmeread 7e15981d fb0e 4b06 bc5b aa00f481402d

ឃាតកម្ម​សាហាវ​សម្លាប់​នារី​ម្នាក់ ទម្លាក់​ទឹក​នៅ​តំបន់​ទេសចរណ៍​ទន្លេបាទី​សង្ស័យ​ឃាតករ​ជា​ស្រី​ដូចគ្នា​!

    តាកែវ ៖ នារី​វ័យក្មេង​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​ឃាតករ​កាប់​នឹង​កាំបិត​របួស​ច្រើន​កន្លែង​ពីក្រោយ​រួចរុញ​ទម្លាក់​ទឹក​ឱ្យស្លាប់ នៅ​តំបន់​ទេសចរណ៍​ទន្លេបាទី ស្ថិត​ក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ កាលពី​វេលា​ម៉ោង១០ ​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦​នេះ ដោយ​មិនទាន់​ដឹង​មូលហេតុ​។​

    លោក សែម សុជាតិ នាយប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តតាកែវ បាន​បញ្ជាក់ថា នារី​រងគ្រោះ​ត្រូវបាន​គេ​កាប់​នឹង​កាំបិត​រួច​រុញ​ទម្លាក់​ទឹក ហើយ​ត្រូវបាន​គេ​ស្រង់​មក​ដាក់​លើផ្ទះ​ទឹក​វិញ តែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

    លោក​បាន​បន្តទៀតថា នៅពេលនេះ​កម្លាំង​ប៉ូលិស​បាននិងកំពុង​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះហើយ។ ប៉ូលិស​ក៏បាន​អំពាវនាវ​ដល់​ក្រុមគ្រួសារ​ដែល​បាត់​សមាជិក​មាន​ភិនភាគ​ដូច​នារី​ខាងលើ​សូម​មក​ទំនាក់ទំនង​ប៉ូលិស​ស្រុក​បាទី ដើម្បី​ឈានទៅ​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​៕

adverise with khmeread

មតិយោបល់