adverise with khmeread 365d707c aa82 4d03 8295 cc7f75a883b1

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ក្រោយពេល​ជិះ​ម៉ូតូ​ធ្លាក់​ទឹកអូរ​(​មាន​វីដេអូ​)

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់ចូល​ទឹកអូរ​បណ្តាល​ឱ្យ​ស្លាប់​ដែល​ហេ​តុ​ការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល៧​ និង​៤៥​នាទី​ព្រឹក ថ្ងៃទី២០ ​កក្កដា ឆ្នាំ​២០១៦ នេះ​ចំណុច អូរ​ទន្ទឹម ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។​,

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ សៀន សម្បត្តិ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​ មុខរបរ​ចាំ​ដី​អោយគេ សព្វថ្ងៃ​ស្នាក់នៅ​បណ្ដោះអាសន្ន​ចំណុច​អូរ​ទន្ទឹម​ ភូមិ​កំពង់ទួល ឃុំអន្លង់រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ មានស្រុក​កណើត នៅ​ភូមិ​ត្រពាំង ឃុំ​សំអក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ស្លាប់​នៅ​កន្លែង​កើត​ត​ហេតុ បើក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌ក្រហម គ្មាន​ស្លាក​លេខ​។​

    ក្រោយ​ការធ្វើកោសល្យ​វិ​ច្ច័​យ​រួច សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

adverise with khmeread

មតិយោបល់