adverise with khmeread 6f96171e d8aa 4285 9dd4 59dab9f71a24

អ្នកបើកបរ​ម្នាក់​កៀប​ជាប់​នឹង​កន្ទុយ​រថយន្ត​បែន​ស្លាប់​

    ព្រះសីហនុ ៖ បុរស​អ្នក​បើកបរ​រថយន្ត​បែន​ដឹក​ដី​ម្នា​ក់ បាន​ស្លាប់​ដោយសារ​កៀរ​ជាប់​នឹង​កន្ទុយ​បែន​រថយន្ត​កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​១៩ ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​កោះ​ថ្មី ​(​ក្រុមហ៊ុន​ចិន យិ​ជៀ​)​ ស្ថិតក្នុង​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

    យោងតាម​របាយការណ៍​ពី​កងរាជអាវុធហត្ថ​ឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ឆាន វណ្ណ​ឆាយ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ​មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​កៀប​ជាប់​នឹង​បែន​រថយន្ត​ម៉ាក ម៉ុង​ហ្គោ ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ ព្រះសីហនុ​3A-0422 (​ជា​រថយន្ត​ដែល​ជនរងគ្រោះ​បើកបរ​រាល់ថ្ងៃ​)។​

    គ្រោះថ្នាក់​នេះ​ទំនងជា​កើត​ឡើ​ង​ដោយសារ​បញ្ហា​បច្ចេកទេស​ឬ​ ដោយ​ការ​ភ្លាត់ស្នៀត​របស់​ជនរងគ្រោះ​ពេល​បញ្ជា​លើ​ក​ដាក់​កន្ទុយ​បែន​រថយន្ត​។​

    ប​ច្ច​ប្បន្ន​សាកសព​ត្រូវបាន​សាច់ញាតិ​នាំយកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់