adverise with khmeread Recover deleted messages on android

របៀប​ទាញយក​ឯកសារ​មកវិញ​លើ​ទូរស័ព្ទ Android

គ្មាន​ការព្រួយបារម្ភ​ទៀតឡើយ​ចំពោះ​អ្នកប្រើប្រាស់​ទូរស័ព្ទ Android នៅពេលដែល​អ្នក​ច្រឡំ​ដៃ​លុប​ឯកសារ​សំខាន់​ដោយ​ចៃដន្យ​។ នៅទីនេះ​យើង​មាន​វិធី​ក្នុងការ​ទាញយក​ឯកសា​រ​របស់​អ្នក​មកវិញ ដោយ​មិនចាំបាច់ Root នោះទេ​។ ហើយ​កម្មវិធី​ដែល​អាច​ទាញយក​ឯកសារ​របស់​អ្នក​ត្រលប់​មកវិញ​នោះ​គឺ Recuva​។​

​ប៉ុន្ដែ​ដំបូង​ក្នុងការ​ទាញយក​ឯកសា​រ​អ្នក​មកវិញ អ្នក​ត្រូវ​ឆែក​មើលថា​តើ​នៅក្នុង Trash លើ​កម្មវិធី​ផ្ទុក​រូបភាព​របស់​អ្នក​នៅមាន​រូបភាព​ដែល​លុប​នឹង​ឬក៏​អត់ ហើយ Trash ជា​អ្នកធ្វើ​ការផ្ទុក​ឯកសារ​នៅពេលដែល​អ្នក​លុប​អ្វីមួយ​ចេញ​។ បើសិនជា​នៅក្នុង Trash របស់​អ្នក​ទទេ ដូចនេះ​យើង​ចាប់ផ្ដើម​ទាញយក​ឯកសារ​តាម​វីដេអូ​ដែលមាន​ដូចខាងក្រោម​។​

​គួរបញ្ជាក់​ផងដែរ​សម្រាប់ Android ប្រភេទ Post-Ice Cream Sandwich version មិនអាច​ធ្វើការ​ទាញយក​ឯកសារ​បានទេ ហើយ Android ដែល​អាចធ្វើ​ការទាញយក​ឯកសារ​វិញ​បានជា​ប្រភេទ Mass Storage Protocol ដែលមាន​មេម៉ូរី​ជាប់​តួ​លើ​ទូរស័ព្ទ​អ្នក នៅពេល​ភ្ជាប់​ជាមួយ​កុំព្យូទ័រ​ទៅ​គឺ​ដូច Flash Drive ដែរ​។​

Link សម្រាប់​ធ្វើការ​ដោ​ន​ឡោ​ត​យកមកប្រើ​៖ https://www.piriform.com/recuva

 

adverise with khmeread
ប្រភព៖ តិច​ធីប​ទ្រី​ក​

មតិយោបល់