adverise with khmeread 1

Ruby Lin ប្រញាប់រៀបការដោយសារតែក្បាលពោះរបស់នាងហាក់ដូចជាប៉ោងធំជាងមុន

          ការរៀប​ការ​ទាំង​តក់ក្រហល់​របស់ Wallace Huo និង Ruby Lin បានបង្ក​ឲ្យ​មាន​ពាក្យ​ចរចាមអារ៉ាម​ពីមាត់មួយទៅមាត់មួយ បន្ទាប់ពី​គូស្នេហ៍​មួយគូនេះ​បាន​ប្រ​កាស​រៀប​ការ​ភ្លាមៗ បន្ទាប់ពី​ទាក់​ទងគ្នា​បាន​រយៈ​ពេល​ត្រឹមតែ២​ខែ​ប៉ុណ្ណោះ។ សាធារ​ណជន​ក៏បាន​ប៉ាន់ប្រមាណ​ថា តើ​អាពាហ៍ពិពាហ៍​យ៉ាងតក់​ក្រហល់​របស់​ពួកគេ​គឺដោយ​សារតែ​ Ruby មាន​ផ្ទៃពោះឬយ៉ាងណា។

          គេប្រទះឃើញ​តារា​ប្រុស​ស្រីទាំងពីរ​បង្ហាញមុខ​នៅ​ហាងខារ៉ាអូខេ​មួយ​ កាល​ពីរំលងអាធ្រាត្រ​ថ្ងៃទី​១៤​ខែកក្កដា​ ឆ្នាំ​២០១៦នេះ។ នៅម៉ោង​ប្រហែល​២​ជិតភ្លឹ គេ​ប្រទះឃើញ​មនុស្សមួយក្រុម​ចាកចេញពី​ហាងខារ៉ាអូខេ​ដែល​ក្នុង​នោះ​មានទាំង Wallace និង Ruby ផងដែរ។

          នៅពេល​នោះ Wallace ស្រវឹងស្រាដោយ​មិន​អាចទប់ខ្លួន​នឹង​ទេ ហើយ​ត្រូវមិត្តភក្តិ​គ្រាហ៍​ចេញមក​ក្រៅ។

          ចំណែក Ruby ត្រូវគេប្រទះឃើញ​ស្លៀក​ពាក់​ឈុតរ៉ូប​ពណ៌​ក្រហម​រលុង​ និង​ពាក់​ម៉ាស់មុខ។ បើទោះបីជា​នាង​ស្លៀក​ពាក់​ឈុត​រលុង​ក៏ដោយ ក៏​ក្បាល​ពោះរបស់​នាង​ហាក់ដូចជា​ប៉ោង​ឡើង​ច្បាស់តែម្តង។ ប្រហែល​ជា​ដោយ​សារ​តែ​នាង​មាន​ផ្ទែពោះហើយ​ទើបបានជានាង​មិនហ៊ាន​ផឹក​គ្រឿងស្រវឹង ហើយ​មិនទាំង​ហ៊ាន​ដើរ​លឿន​ទៀតផង៕

adverise with khmeread
ប្រភព៖ asianpopnews

អ្នកនឹងចូលចិត្ត

មតិយោបល់