adverise with khmeread Ffa72932 d6fb 4144 8235 4ed09a741b14

ស្នេហា​តាម ​Facebook ! ចាប់​ស្រី​ស្អាត​ចងដៃ​ចងជើង​ឆក់​នឹង​ពិល​អគ្គិសនី​ក្នុង​សណ្ឋាគារ​ប្លន់​យក​គ្រឿងអលង្ការ និង​ទ្រព្យសម្បត្តិ​

    ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស ស្រី​២​នាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​កាលពី​រសៀល​ថ្ងៃទី១៩ ​ខែកក្កដា ឆ្នាំ​២០១៦ ម្សិលមិញ បន្ទាប់ពី​ពួកគេ បាន​ប្រើល្បិច​ឆាត​តាម​ Facebook ជាមួយ​នារី​រង​គ្រោះជា​ល្បិច​លួងលោម ស្នេហា រួចហើយ​អន្ទង​ឱ្យមក​ជួប​រួច​ចាប់​ចងដៃ ចងជើង​និង​យក​ពិល​អគ្គិសនី​ឆក់​ធ្វើ​ទារុណកម្ម​ប្លន់ យក​ទូរស័ព្ទ គ្រឿងអលង្ការ និង​ប្រាក់កាស​មួយចំនួន។​

    ប៉ូលិស​បានឱ្យដឹងថា មុនពេល​កើតហេតុ នារី​រងគ្រោះ​មាន​មិត្តភក្តិ​ស្រីៗ​ដូចគ្នា ក្រោយមក ក៏បាន​បង្កើត ​Facebook ឱ្យជនរងគ្រោះ​ប្រើ​ និង​ឱ្យ​ដៃគូ​របស់ខ្លួន​ជា​មិត្ត​ប្រុស​ឆាត ឆ្លងឆ្លើយ ស្នេហា លួងលោម​ក្នុង​គំនិត​ទុច្ចរិត​បោកប្រាស់​រហូតដល់​ស៊ីជម្រៅ​និង​ទឹកដម​ស្នេហា ហើយ​ណាត់គ្នា​មកជួប​ក្រេប​ទឹកឃ្មុំ​នៅ​សណ្ឋាគារ អេ​សៀរ​ផា​ឡេស​(​ហៅ​សណ្ឋាគារ​ស​)​បន្ទប់​៤០៥ ជាន់​ទី​៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា ​ដោយ​សន្យាថា​នឹង​ឱ្យប្រាក់​ចំនួន​១០០​ដុល្លារ។​

    ប៉ូលិស​បន្តថា នារី​រងគ្រោះ​អាយុ​២០​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ដោយសារតែ​ចង់បាន​លុយ​ផងដែរ ឬក៏​មិត្តភក្តិ​ស្រី​ដែល​ប្រើ​គំនិត​ទុច្ចរិត​នោះ​ដឹង​ពី​ទឹកចិត្ត​នារី​រងគ្រោះ ក៏​សម្រេចចិត្ត​មក​តាម​ការ​ណាត់​នៅ​សណ្ឋាគារ​ស។​

    ប៉ូលិស​បន្តថា ពេល​នារី​រងគ្រោះ​មកដល់​សណ្ឋាគារ ស្រាប់តែ លេចចេញ​ក្រុម​ជនសង្ស័យ​ទាំងស្រី ទាំងប្រុស​២​នាក់​បាន​ចាប់​នារី​រងគ្រោះ​បិទមាត់ និង​ចងដៃ ចងជើង​រួច​ឆក់​នឹង​ពិល​អគ្គិសនី​ឱ្យ​សន្លប់​ហើយ​ប្លន់​យក​ទូរស័ព្ទដៃ​២​គ្រៀង ​(iPhone5 ​និង​iPhone6), ​ចិញ្ចៀន​១​វង់ និង​ប្រាក់​១៥០​ដុល្លារ។​

    ក្រោយមក​ក្រុមគ្រួសារ​នារី​រងគ្រោះ​ក៏​បាត់​សមាជិក​ឆោឡោ ព្រោះ​មួយ​យប់​ទៅហើយ មិនដឹង​ជា​ទៅណា។ ប៉ុន្តែ​អ្នក​ដែល​បាន​ឌុប​នាង​មក ដឹងថា មកកាន់​សណ្ឋាគារ​ស ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​អន្តរាគមន៍​រក​ជនរ​ង​គ្រោះ។ ក្រោយមក ក៏​បានឃើញ​ជនរងគ្រោះ​នៅក្នុង​បន្ទប់​សណ្ឋាគារ​នេះ ហើយ​ជាប់​ចំណង​ពិតមែន។​

    ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​យកមក​សាកសួរ គឺ​ទី​១-​ឈ្មោះ ​ថេ​ន សម្បត្តិ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ និងទី២-​ឈ្មោះ ​សុខ ចាន់ណា ​ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ដកហូត​ម៉ូតូ​ម៉ាក​ហ្វី​ណូ​ពណ៌​ខ្មៅ​លឿង​ស្លាក​លេខ​ភ្នំពេញ ​1BV-7785, ​ទូរស័ព្ទ​២​គ្រឿង​, ​ពិល​ឆក់​មួយ​,​ ស្កុ​ត​ខ្មៅ​៩​បន្ទះ​ក​ន្សែ​ពោះគោ​២ ​និង​កន្ត្រៃ​មួយ។​

    ប៉ូលិស​បន្តទៀតថា ដំបូង​ពួកគេ​បាន​ឆាត​តាមរយៈ ​Facebook ​ណាត់ជួប​គ្នា​នៅ​អូ​តែ​លស។ ពេល​នារី​រងគ្រោះ​មកដល់​ក៏​ធ្វើសកម្មភាព​យក​ស្កុ​ត​ខ្មៅ​រុំ​មាត់ ហើយ​យក​ពិល​ឆក់​ឱ្យ​សន្លប់​ហើយ​ប្រមូលយក​ទ្រព្យសម្បត្តិ​ដូចខាងលើ។ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ប៉ូលិស​ក៏​ចុះ​ឆែកឆេរ​ចាប់​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ខណ្ឌ​ចាត់កា​រាម​នីតិវិធី៕

adverise with khmeread

មតិយោបល់