adverise with khmeread 1

Cristiano Ronaldo ប្តេជ្ញា​ថា​នឹង​វិល​ត្រឡប់មកវិញ​រឹតតែ​ខ្លាំង​ជាង​មុន​ទៀត​សម្រាប់ Real ខណៈ​រូបគេ​ជិត​ជា​ពីរ​បួស​

​    ​ជាការ​ព្រមាន​ទុក​មុន​ដល់​ខ្សែការពារ​ទាំងអស់​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga តារា​ឆ្នើម​របស់​ពិភពលោក Cristiano Ronaldo បាន​សន្យាថា​នឹង​វិលត្រឡប់​មកវិញ​កាន់តែខ្លាំង​ជាង​មុន​ពី​បញ្ហា​របួស​ជង្គង់​ដែល​បាន​បង្អាក់ដំណើរ​ប្រកួត​របស់គាត់​នៅក្នុង​ព្រឹត្តិការណ៍​ប្រជែង​ពានរង្វាន់​បាល់ទាត់​ប្រចាំ​ទ្វីបអឺរ៉ុប Euro 2016 កាលពី​ដើមខែ​នេះ​។​

​    ​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​រងរបួស​នៅ​ពាក់កណ្តាល​តង់​ទីមួយ​ក្រោយ​ប៉ះទង្គិច​គ្នា​ជាមួយ​ខ្សែបម្រើ​បារាំង Dimitri Payet ទោះបីជា​មានការ​ប្រឹងប្រែង​ចចេស​លេង​ទាំង​ឈឺ ក៏​តារាបាល់ទាត់​រូបនេះ​នៅតែ​ត្រូវគេ​សែង​ចេញពី​ទីលាន​នៅ​កីឡដ្ឋាន Stade de France ទាំង​បង្ខំចិត្ត​ដែល​មិនអាច​ប្រកែក​បានឡើយ​។​

​    ​ប៉ុន្តែ​ត្រឹមតែ​រយៈពេល​ជាង​មួយ​សប្តាហ៍​បន្ទាប់មក ខ្សែប្រយុទ្ធ​របស់​អធិរាជ​ស Real Madrid រូបនេះ​បាន​បង្ហោះ​វីដេអូ​ពោរពេញ​ដោយ​សុទិដ្ឋិនិយម​មួយ​នៅលើ​បណ្តាញ​សង្គម Instagram​។​

​    ​គាត់​បាន​និយាយថា "​សូម​ឱប​ប្រិយមិត្ត​ទាំងអស់គ្នា​ធំៗ និង​សូម​ប្រាប់ថា​ខ្ញុំ​មិន​អី​ទេ​។ ខ្ញុំ​នឹង​វិលត្រឡប់​មកវិញ​រឹតតែ​ខ្លាំង​។ ជយោ​! ព័រ​ទុយ​ហ្គា​ល់​"៕
​    ​
​    ​សារ​បញ្ជាក់​ពី​ការ​ងើប​ឡើងវិញ​របស់គាត់​មួយ​នេះ​ត្រូវ​បានបង្ហាញ​ក្នុងអំឡុង​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​របស់គាត់​ជាមួយនឹង​គ្រួសារ​ក្នុង​កោះ Ibiza ៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់