adverise with khmeread 1

នាយក​ប្រតិបត្តិ Manchester United សុខចិត្ត​អត់​ទៅ​ចិន​ជាមួយ Jose ដើម្បី​ទាក់​យក Pogba ឱ្យ​ទាល់តែ​បាន​

​    ​នាយក​ប្រតិបត្តិ​ក្លឹប​បិសាច​ក្រហម Manchester United លោក Ed Woodward បាន​ខកខាន​ការហោះហើរ​ទៅកាន់​ប្រទេស​ចិន​ដើម្បី​ព្យាយាម​ទាក់ទង​រៀបចំ​កិច្ចព្រមព្រៀង​តម្លៃ​ឯតទគ្គ​កម្ម​ពិភពលោក ១០០​លាន​ផោន (​ជាង​១៣១​លាន​ដុល្លារ​) របស់ Paul Pogba ពី​ក្រុម​សេះបង្កង់ Juventus​។​

​    ​នាយក​ប្រតិបត្តិ​ក្លឹប​រូបនេះ​គ្រោង​ធ្វើដំណើរ​ចេញទៅ​ទីក្រុង​សៀង​ហៃ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ជាមួយ Jose Mourinho និង​កីឡាករ ២៥​រូប​ផ្សេងទៀត​សម្រាប់​ដំណើរ​ទស្សនកិច្ច​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​របស់​ពួកគេ​។​

​    ​ជំនួស​មកវិញ គាត់​បានសម្រេច​ចិត្ត​មិន​ទៅវិញ ដើម្បី​ផ្តោតទៅលើ​កិច្ចព្រមព្រៀង​មួយ​សម្រាប់​នាំយក​តារាបាល់ទាត់​វ័យ ២៣​ឆ្នាំ Pogba ដែល Mourinho សង្ឃឹមថានឹង​បញ្ចប់​រួចរាល់​នៅ​ចុង​សប្តាហ៍​នេះ​៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់